ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ៧មករាថេង សុថុល ចុះពិនិត្យការដ្ឋានចាក់អ៊ុតផ្លូវកៅស៊ូ១ខ្សែនៅសង្កាត់អូឬស្សីទី២

49

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌ៧មករា នៃរាជធានីភ្នំពេញបានដឹកនាំក្រុមការងារជំនាញនិងក្រុមការងារចំណុះដោយបានចុះពិនិត្យមើលសកម្មភាពនៅការដ្ឋានដែលកំពុងចាក់អ៊ុតផ្លូវកៅស៊ូយ៉ាងមមាញឹកនៅកំណាត់ផ្លូវលេខ១៤១ដែល ប្រវែង១២២ម គុណនិងទទឹង១៨ ម៉ែត្រដោយស្ថិតនៅក្នុងមូលដ្ឋានសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករានៃរាជធានីភ្នំពេញដែលជាគម្រោងមូលនិធិអភិវឌ្ឃន៍ប្រចាំឆ្នាំរបស់សង្កាត់ ។
ខណៈពេលចុះទៅពិនិត្យរាល់សកម្មភាពចាក់អ៊ុតកៅស៊ូផ្លូវខាងលើនោះលោកថេង សុថុល អភិបាលខណ្ឌ៧មករាបានមានមតិលើកឡើងអោយដឹងថាដោយពិនិត្យមើលឃើញពីការខូចខាតផ្លូវខាងលើនោះជាអន្លើរៗហើយជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់សង្កាត់ប្រចាំឆ្នាំផងនោះទើបអាជ្ញាធរដាក់គ្រឿងចក្រចុះមកស្ថាបនាផ្លូវខាងលើនោះដោយចាក់អ៊ុតជាផ្លូវកៅស៊ូអោយបានល្អប្រសើរឡើងវិញជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសបងប្អូនដែលរស់នៅអមសងខាងផ្លូវខាងលើ និង បងប្អូនអ្នកដំណើរមកពីចំងាយនៅគ្រប់ទិសទីដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះចេញ ចូល មកកាន់រាជធានីភ្នំពេញមានភាពងាយស្រួលធ្វើដំណើរតាមមធ្យោបាយនានាផងដែរ។

លោកអភិបាលខណ្ឌ៧មករាថេង សុថុល បានអោយដឹងទៀតការស្ថាបនាផ្លូវថ្នល់ជូនដល់បងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់តាមមធ្យោបាយនានានេះពិតជាមានសារៈសំខាន់ណាស់ស្របតាមទ្រឹស្ដីមួយឃ្លាបានលើកឡើងថាមានផ្លូវថ្នល់គឺមានក្ដីសង្ឃឹម និង ឈានកាត់បន្ថយនូវភាពក្រីក្រផងដែរ។
ជាមួយគ្នានោះបងប្អូនប្រជាពលរដ្ឋទូទៅពិសេសបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខណ្ឌ៧មករាដោយសូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅមកដល់អាជ្ញាធរសង្កាត់ និង អាជ្ញាធរខណ្ឌ៧មករាដែលបានចុះមកស្ថាបនាផ្លូវកៅស៊ូយ៉ាងល្អប្រណិតជូនដល់ពួកគាត់បានប្រើប្រាសនាពេលនេះដោយមិនជួបការលំបាកដូចគ្រាមុនពោលគឺកាលពីមិនទាន់ស្ថាបនាផ្លូវ៕

 

អត្ថបទដែលជាប់ទាក់ទង