ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកកាន់ទឹកដីអង្គរ ក្រុង-ខេត្តសៀមរាប

40

 

សៀមរាប ៖ នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំ ក្រុមការងារ ទៅទទួលបដិសណ្ឋារកិច្ច វត្ដមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកកាន់ទឹកដី ក្រុង-ខេត្តសៀមរាប ។

វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកកាន់ទឹកដីអង្គរ ក្រុង-ខេត្តសៀមរាប គឺដើម្បីចូលរួម ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពាជាតិអាស៊ាន-បូក ដែលប្រារព្ធធ្វើឡើង នៅសាលសន្និសិទសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះ ៕

អត្ថបទដែលជាប់ទាក់ទង