ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី៖ទោះមានបញ្ហាប្រឈម ក៏ទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលី នៅតែរឹងមាំលើសសរស្តម្ភនយោបាយសន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌

34

 

ភ្នំពេញ៖ លោកហ៊ុន ម៉ានីប្រធានគណៈកម្មការទី៧នៃរដ្ឋសភាបានបានបញ្ជាក់ថាទោះបីជាមានបញ្ហាប្រឈមអ្វីក៏ទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលីនៅតែរឹងមាំលើសសរស្តម្ភនយោបាយសន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។
លោក ហ៊ុន ម៉ានីធ្វើឡើងលោក បានបន្តអញ្ជើញដឹកនាំកិច្ចពិ ភាក្សាជាមួយគណៈប្រតិភូប្រទេសអូស្ត្រាលី ដែលជាប្រទេសដៃគូសង្គេតការណ៍មហាសន្និបាតអាយប៉ា លើប្រធានបទ៖ ការវិនិយោគក្នុងសន្តិភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ នាព្រឹកថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២២នៅសណ្ឋាគារសុខា។
សមាសភាពដែលចូលរួមក្នុងកិច្ចពិភាក្សានេះ រួមមាន លោកស្រី Deborah O’Neill សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូប្រទេសអូស្ត្រាលី ព្រមទាំង ឯកឧត្តម លោកជំទាវ ជាគណៈប្រតិភូសមាជិកសភាវ័យក្មេងមកពីប្រទេសព្រុយណេ ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម និងព្រះរាជាណាចក្រកម្ពុជា។
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ភា ពសំខាន់នៃប្រធានបទ និងកិច្ចពិភាក្សាថ្ងៃនេះ ដែលអនុញ្ញាតឱ្យសមាជិក សភាមកពីប្រទេ សសមាជិក AIPA និងសភាអូស្ត្រាលី បានបញ្ជាក់សារថ្មីអំពី សារៈសំខាន់នៃកិច្ច សហប្រតិបត្តិការរវាងគ្នា តាមរយៈ ការថ្លែងសាររបស់ប្រទេសនីមួយ ៗទាក់ទងនឹងចំណងជាមួយប្រទេសអូស្រា្តលី។

ជាមួយគ្នានេះ លោក បង្ហាញការជឿជាក់ថាកិច្ចពិភាក្សាដ៏មានតម្លៃនេះ នឹងក្លាយជាវេទិកាដ៏សំខាន់មួយទៀតដែលនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលីកាន់តែស៊ីជម្រៅ ជាពិសេសក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុល ភាពក្នុងតំបន់ ក៏ដូចជាបន្តស្វែងរកផ្នែកនៃសហប្រតិបត្តិការថ្មីៗ ដើម្បីពន្លឿនការស្តា រសេដ្ឋកិច្ចសង្គមក្រោយ វិបត្តិកូវីដ១៩ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
នាឱកាសនេះដែរលោក ក៏បានរំលឹកពីភាពជាដៃគូយ៉ាងជិតស្និតប្រកបដោយការគោរពគ្នា ការយោគយល់គ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងអាស៊ាន និងអូស្ត្រាលី ចាប់តាំងពីឆ្នាំ ១៩៧៤ មកម្លេះ។
លោកបានមានប្រសាសន៍ថា ៖បើទោះបីជាមានបញ្ហាប្រឈមជាច្រើន រួមទាំងជំងឺរាតត្បាត COVID-19 និងផលប៉ះពាល់នៃវិបត្តិនេះក៏ដោយ ក៏ទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលីនៅតែរឹងមាំលើសសរស្តម្ភនយោបាយសន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង