ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោនាំយកអំណោយ ចែកជូនដល់ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត ចាស់ជរា និងជនពិការចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់រលួស

43

 

ភ្នំពេញ៖នៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២២ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហម កម្ពុជាខណ្ឌដង្កោ បានអញ្ជើញចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា និងជនពិការចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់រលួស។

នាឱកាសនោះ លោកស្រីប្រធានកិត្តិយសអនុសាខា បាននាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រសាសន៍ផ្តាំផ្ញើរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញជូនដល់គ្រួសារទាំងអស់ ហើយលោកស្រីអភិបាលក៏បានក្រើនរំលឹកឲ្យបងប្អូនទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ចំពោះបញ្ហាសុខភាព ជាពិសេសនៅពេលមានភ្លៀងធ្លាក់ និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារផងដែរ។
មន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថា៖អំណោយមនុស្សធម៌ក្នុង១គ្រួសារៗទទួលបាន៖ – អង្ករ ចំនួន ២៥គីឡូក្រាម,- មី ចំនួន ១កេស,- ត្រីខ ចំនួន ១យួរ- ទឹកត្រី ឬទឹកស៊ីអុីវ ចំនួន ១យួរ,- ភួយ ចំនួន ១,- ថ្នាំពេទ្យ ចំនួន ១កញ្ចប់,- ម៉ាស ចំនួន ១០បន្ទះ និងថវិកាចំនួន ២០,០០០រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង