ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវ ឧបត្ថម្ភថវិកាចំនួន៤លានរៀលដល់ ប្អូនស្រីម្នាកជួបគ្រោះថ្នាក់ស្លាប់កូនក្នុងពោះកំពុង វះកាត់នៅមន្ទីរពេទ្យ

48

 

ភ្នំពេញ-នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកឧកញ៉ា​ ទៀ​ វិចិត្រ​ និងលោកជំទាវ ហេង គីមជី បានឧបត្ថម្ភថវិកាចំនួន​​ ៤លានរៀល ដេីម្បីជួយដល់ប្អូនស្រីមួយរូប ដែលកំពុងជួបគ្រោះថ្នាក់កូនស្លាប់ក្នុងពោះហេីយទៅវះកាត់នៅមន្ទីរពេទ្យឯកជនមួយកន្លែងនៅឯខេត្តកំពង់ស្ពឺ ក៏មានបញ្ហា​បន្ថែមទៀត ហើយបច្ចុប្បន្នកំពុងយកមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

ប្អូនស្រីរងគ្រោះមានឈ្មោះ សៀង ស្រីអូន មានមុខរបរជាកម្មករកាត់ដេរ មានទីលំនៅស្រុកជុំគិរី ខេត្តកំពត។

គ្រួសាររបស់ប្អូនស្រីរងគ្រោះ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់គាត់ ៕

អត្ថបទដែលជាប់ទាក់ទង