ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំការមីនលេខ BLS/05236 ស្ថិតនៅភូមិត្រពាំងត្រោក ត្រូវបានបោសសំអាត ក្រោមគំរោងសម្តេចតេជោសំរាប់សកម្មភាពមីន​

83

ភ្នំពេញ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃព្រហស្បតិ៍នេះបានថ្លៃងថា ចំការមីនលេខ BLS/05236 ស្ថិតនៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ​ ត្រូវបានបោសសំអាតក្រោមគំរោងសម្តេចតេជោសំរាប់សកម្មភាពមីន​ “ផ្តល់ដីសុវត្ថិភាព​ បង្កេីតស្នាមញញឹម​”​។

បានដំណេីរការបោសសំអាតគ្រាប់មីនដែលត្រូវបានដាក់ពង្រាយជាជួរ​ ក្នុងគោលដៅការពារខែ្សរត្រៀមប្រយុទ្ធក្នុងទីតាំងអតីត:សមរភូមិមួយនេះ។

សម្តេចតេជោ​បានដឹកនាំកងកំលាំងសេ្នហាជាតិ រំដោះជាតិនិងប្រជាជន​ពីរបបប្រល័យពូជសាសន៍ប៉ុល​ ពត​ បានប្រយុទ្ធការពារការវិលត្រឡប់វិញនៃរបបឃោរឃៅនេះ​ បានអនុវត្តនយោបាយបញ្ចប់សង្គ្រាម​​និងកសាងសន្តិភាពការឯកភាពជាតិពេញលេញសំរាប់កម្ពុជាដែលមិនធ្លាប់មានជាង៥០០ឆ្នាំនៃប្រវតិ្តជាតិសាសន៍នេះ។

បន្ថែមលេីនេះ​ បានគិតគូរបំផុតដល់សុខសុវត្ថិភាពប្រជាពលរដ្ឋនិងទឹកដីដ៍បវរនេះឱ្យរួចផុតពីសំណល់គ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមរាប់លានគ្រាប់ទៀតផង។

គំរោងសម្តេចតេជោសំរាប់សកម្មភាពមីននេះ​ បានផ្តល់គាំទ្រអង្គភាពសុីម៉ាក់ដេីម្បីបំពេញបេសកកម្មរបស់ខ្លួនក្នុងការលុបបំបាត់នូវការគំរាមកំហែងដោយសារមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម​ ផ្តល់ក្តីសង្ឃឹម​ និងការកសាងជីវភាពដ៍រុងរឿងលេីដីកេរ្ត៍មរតកដូនតាតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង