ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង ថ្លែងក្នុងពិធីបើក “វទិកាអភិបាលក្នុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២

40

 

ភ្នំពេញ ៖ សុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ ថ្លែងក្នុងពិធីបើក “វទិកាអភិបាលក្នុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊្វុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ សណ្ឋាគារសុខា រ៉េស៊ីដង់ភ្នំពេញ។

ថ្ងៃនេះ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមជាប្រធាន កិច្ចប្រជុំវេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី- រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នេះ ខ្ញុំបាទសូមសម្ដែងនូវការស្វាគមន៍យ៉ាង កក់ក្ត និងគារវភក្តីភាពដ៏ស្មោះស្ម័គ្រ ចំពោះវត្តមានដ៏ឧត្ដុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ន ព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានចំណាយពេលវេលាដ៏មានតម្ល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី “បើកវេទិកាអភិបាលក្រុង អាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២” ដ៏មានសារៈសំខាន់ នាពេលនេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទក៏សូមសម្តែងនូវការស្វាគមន៍យ៉ាង កក់ក្តចំពោះវត្តមានរបស់ សម្តេច ឯកឧត្តម-លោកជំទាវ ឧបនាយក រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងឯកអគ្គរាជទូត-រដ្ឋទូតនៃបណ្ដាប្រទេសជាមិត្ត ព្រមទាំងឯកឧត្តម-លោកជំទាវ អភិបាលរាជធានី-រដ្ឋធានីទាំង ៩ នៃ ប្រទេសជាសមាជិកអាស៊ាន និងឯកឧត្តម-លោកជំទាវ អភិបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងគណៈប្រតិភូនៃបណ្តាទីក្រុងអាស៊ាន ចំនួន ៤៣ ទីក្រុង, អង្គការ-សមាគមអន្តរជាតិ ៧ ស្ថាប័ន និងបណ្តាខេត្ត ក្រុង ទូទាំង ប្រទេសកម្ពុជា សរុបមានគណៈប្រតិភូជាតិ និងអន្តរជាតិប្រមាណជាង ៤០០ នាក់ ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដ៏មានអត្ថន័យ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។

រាជធានីភ្នំពេញ ក្នុងដំណាក់កាលវិវឌ្ឍនៃប្រវត្តិសាស្ត្រ និងការ សម្រាំងផ្នែកនគរូបនីយកម្ម ទីតាំងនេះត្រូវបានជ្រើសរើសជារាជធានី នៃប្រទេសកម្ពុជា នៅ ឆ្នាំ១៤៣២ មានទីតាំងភូមិសាស្ត្រស្ថិតនៅ ត្រង់ចំណុចប្រសព្វនៃទន្លេចតុមុខ ដែលជាលក្ខណៈពិសេសប្លែកខុស ពីបណ្ដាទីក្រុងដទៃ ហើយបើគិតមកទល់ពេលនេះ ទីក្រុងរបស់យើង មានអាយុកាល ៥៩០ ឆ្នាំហើយ។

ស្ថិតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ អនុញ្ញាតឱ្យខ្ញុំបាទសូមធ្វើការ រម្លឹកឡើងវិញដោយសង្ខេប អំពីអនុស្សាវរីយ៍ក្នុងដំណាក់កាលដ៏ជូរចត់ របស់រាជធានីភ្នំពេញ ដែលជាទីតាំងនៃជំនួប និងកិច្ចប្រជុំថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិនានា ជាពិសេសវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំ អភិបាលរាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ របស់យើង នាពេលនេះ ដូចខាងក្រោម៖
រាជធានីភ្នំពេញ ៤៣ ឆ្នាំមុន គឺជាទីក្រុងខ្មោច។ ស្ពានជ្រោយចង្វារ ដែលយើងជិះឆ្លងកាត់មកកាន់ទីកន្លែងប្រជុំនេះ ត្រូវបានដាក់មីនកាត់ ផ្តាច់។ ប្រជាជនត្រូវបានជម្លៀសទៅជនបទគ្មានសល់។ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បញ្ញវន្តត្រូវបានសម្លាប់រង្គាល។ ប្រជាជនអត់អាហារស្គម ស្គាំងមានតែស្បែកដណ្តប់ឆ្អឹង ក្បាលជង្គង់ធំជាងក្បាល។ វត្តអារាម ជំនឿ សាសនា រូបិយវត្ថុ ការសិក្សាអប់រំ ការចរាចរទំនិញ ទីផ្សារ និងសកម្មភាព សេដ្ឋកិច្ច-ពាណិជ្ជកម្មគ្រប់ប្រភេទត្រូវបានលុបបំបាត់ចោលទាំងស្រុង។ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តស្ពានថ្នល់ ត្រូវបានកម្ទេចចោលគ្មានសល់។ សង្គ្រាមឈ្លប និងចលនាឧទ្ទាមបានបង្កអសន្តិសុខសង្គម ព្រមទាំង បន្សល់ទុកនូវចម្ការមីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទះរាប់លានគ្រាប់ ពាសពេញផ្ទៃប្រទេស ដែលបានបន្តឆក់យកអាយុជីវិត ឬ បង្កឱ្យមាន ពិការភាពដល់ប្រជាជនកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ គួរឱ្យសោក ស្តាយជាទីបំផុត។

រាជធានីភ្នំពេញ បានបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដោយបានស្តារ កសាង និងអភិវឌ្ឍឡើងវិញ បន្តិចម្ដងៗ ស្របតាមដំណើរវិវត្តន៍នៃបរិការណ៍ជាក់ស្តែង ផ្តើមចេញពី ការយកជីវិតធ្វើជាដើមទុន និងការលះបង់ខ្ពស់បំផុតនៅគ្រប់ដំណាក់កាល ទាំងអស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរំដោះប្រទេសការយកជីវិតធ្វើជាដើមទុន និងការលះបង់ខ្ពស់បំផុតនៅគ្រប់ដំណាក់កាល ទាំងអស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរំដោះប្រទេស ជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងការដាក់ចេញនូវ នយោបាយ “ឈ្នះ-ឈ្នះ” របស់ សម្តេចតេជោនាយករដ្ឋមន្តី ទើបប្រទេសកម្ពុជា ទទូលបាននូវ សន្តិភាព” និងការអភិវឌ្ឍលើ គ្រប់វិស័យ ដូចសព្វថ្ងៃនេះ
ភ្នំពេញបច្ចុប្បន្នបានក្លាយទៅជារាជធានីមួយ មានសុខសន្តិភាព ពេញលេញ ជាមជ្ឈមណ្ឌលផលិតនិងចែកចាយទំនិញ ជាបណ្ដុំនការ រស់នៅប្រកបដោយភាពប្រណីត ស៊ីវិល័យ និងជាតំបន់ទេសចរណ៍ ដ៏រស់រវើកទាំងក្នុងតំបន់ និងលើពិភពលោក ហើយក៏កំពុងដើរតួនាទី យ៉ាងសំខាន់ ជាទីតាំងសម្រាប់បម្រើដល់ការរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងនាមជាប្រធានប្ដូរវេន លើកទី៣ របស់អាស៊ានថ្មីៗនេះ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំទាំងពីរ របស់យើងក្នុងថ្ងៃនេះ ថែមទៀតផង។

– ដំណើរវិវឌ្ឍន៍ និងការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែក រាជធានីភ្នំពេញ គឺមិនមែន កើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែ វាគឺជាសមិទ្ធផលដែលមិនអាច កាត់ថ្លៃបានពីកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់រាជរដ្ឋាភិបាល កម្ពុជា ដែលបាននឹងកំពុងបម្រើប្រជាជន និងអភិវឌ្ឍប្រទេសជាតិ ក្រោម ការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម-លោកជំទាវ គណៈ ប្រតិភូ និងភ្ញៀវកិត្តិយសទាំងអស់ នៅទីនេះ គឺប្រាកដជាបានឃើញ ដោយផ្ទាល់ ដូចអ្វីដែលខ្ញុំបានរៀបរាប់ជូននេះ។រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន មានផ្ទៃដីសរុបទំហំ ៦៩២,៦៤ គីឡូម៉ែត្រក្រឡា ចែកចេញជា ១៤ ខណ្ឌ, ១០៥ សង្កាត់, ៩៥៣ ភូមិ មានប្រជាជនរស់នៅអចិន្ត្រៃយ៍ប្រមាណជា ២,២លាននាក់ និងមាន ប្រជាជនស្នាក់នៅបម្រើការងារប្រមាណជា ១លាននាក់ ផ្សេងទៀត ក្នុងអត្រាកំណើន ២,១% ក្នុងមួយឆ្នាំ និងមានដង់ស៊ីតេប្រមាណ ៣.០៧៥ នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា និងកំពុងទទួលរងនូវសម្ពាធ នគរូបនីយកម្ម កំណើនប្រជាសាស្ត្រ ការពង្រីកទីក្រុង និងការប្រែប្រួល អាកាសធាតុ ជាពិសេសកំពុងប្រឈមមុខទៅនឹងបញ្ហាថ្មី នៃការអភិវឌ្ឍ តាមបែបទំនើប ដែលជារលកនៃសកលភាវូបនីយកម្ម គួបផ្សំនឹងវិបត្តិ បង្កឡើងដោយជំងឺកូវីដ-១៩ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដែល បានបង្កើតជាតម្រូវការ បញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មី១ ទាមទារ ឱ្យយើងត្រូវគិតគូររៀបចំផែនការយុទ្ធសាស្ត្រឆ្លើយតប ដើម្បីឈាន ទៅសម្រេចបានទីក្រុងមួយ ដែលមិនត្រឹមតែមានភាពធន់ប៉ុណ្ណោះទ ប៉ុន្តែថែមទាំងមានចីរភាព និងឆ្លាតវៃ ហើយខ្ញុំជឿជាក់ថា បណ្តារាជធានី- រដ្ឋធានីអាស៊ាន ទីក្រុងសម្ព័ន្ធមេត្រី និងបណ្តាទីក្រុងអាស៊ានទាំងអស់ ក៏កំពុងជួបប្រទះនូវបញ្ហាប្រឈមទាំងនេះ ដូចគ្នាផងដែរ។

សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ ក្រោយពេលចូលជាសមាជិក នៃបណ្តាញទីក្រុងវៃឆ្លាតអាស៊ាន គណៈអភិបាលរាជធានីភ្នំពេញ បាន ចូលរួមតាក់តែង «ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងឆ្លាត និង មានចីរភាពរាជធានីភ្នំពេញ ឆ្នាំ២០២២-២០២៥» សំដៅលើកកម្ពស់ គុណភាពរស់នៅរបស់ប្រជាជនក្នុងទីក្រុង បង្កើនប្រសិទ្ធក្នុងការគ្រប់គ្រង ក៏ដូចជាប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈជាសារវន្តជូនដល់ ប្រជាពលរដ្ឋ និងដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់រាជធានីភ្នំពេញ ដោយផ្តោតលើសសរស្ដម្ភចំនួន ៥ រូមមាន៖ ១) ការប្រើប្រាស់ដីធ្លី ២) សុវត្ថិភាព និងសន្តិភាព ៣) ចរាចរណ៍ក្នុងទីក្រុង ៤) បរិស្ថានរស់នៅ វៃឆ្លាត និង៥) អភិបាលកិច្ចឌីជីថល។ ការអនុវត្តតម្រោងទីក្រុងឆ្លាត គឺជាតម្រូវការចាំបាច់ដែលអាចជួយឱ្យរដ្ឋបាលរាជធានីភ្នំពេញមានគឺជាតម្រូវការចាំបាច់ដែលអាចជួយឱ្យរដ្ឋបាលរាជធានីភ្នំពេញមាន លទ្ធភាពកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាប្រឈមនានា ប្រកប ដោយប្រសិទ្ធភាព លើបញ្ហាដែលកើតចេញពីភាពរីកចម្រើនយ៉ាងរហ័ស ននគរូបនីយកម្ម និងកំណើនប្រជាជនក្នុងទីក្រុង។

យ៉ាងណាមិញ ខ្ញុំបាទយល់ឃើញថា នៅក្នុងកាលៈទេសៈ ន កិច្ចសហប្រតិបត្តិការតាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ជាមួយគ្នា គឺជារឿងចាំបាច់ជាងពេលណាៗទាំងអស់ ដើម្បីធ្វើយ៉ាងណាអាចឱ្យយើងធ្វើដំណើរទៅមុខរួមគ្នា ឈានទៅសម្រេច បានកំណើន និងវិបុលភាពរួម នៃទីក្រុងក្នុងតំបន់។ ហេតុដូចនេះហើយ ប្រធានបទសម្រាប់កិច្ចប្រជុំទាំងពីររបស់យើង នាពេលនេះ គឺសុទ្ធសឹង តែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីសម្រេចបាន គោលដៅរួម ពោលគឺ ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមាន ចីរភាព ជាពិសេសការឆ្លុះបញ្ចាំងពីមូលបទនៃកិច្ចប្រជុំកំពូលអាស៊ាំន លើកទី៤០-៤១ ដែលទើបកន្លងផុតទៅថ្មីៗនេះ គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។

ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនាពេលនេះ រដ្ឋបាលរាជធានី ភ្នំពេញ មានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អាស៊ាន មិនថានៅកម្រិត ថ្នាក់ជាតិ ឬ កម្រិតថ្នាក់ក្រោមជាតិ នៅតែបន្តពង្រឹង និងពង្រីកស្មារតី នៃកិច្ចសហប្រតិបត្តិការរួមគ្នានេះ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជន នៃបណ្តារាជធានី-រដ្ឋធានីអាស៊ាន និងដើម្បីឈានទៅសម្រេចបាន សហគមន៍អាស៊ានមួយ ដែលកាន់តែមានភាពស្អិតរមូតលើគ្រប់វិស័យ
ហើយតាមរយៈលទ្ធផលនៃវេទិកានិងកិច្ចប្រជុំនេះ យើងនឹងបន្តពិភាក្សា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាព។

ជាថ្មីម្ដងទៀត ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ ជាទីបំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក នយោបាយ “ឈ្នះ-ឈ្នះ “ និងជាបិតាស្ថាបនិករដ្ឋបាលសាធារណៈសម័យទំនើបរបស់កម្ពុជា “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ” ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី បើកកិច្ចប្រជុំទាំងពីរ ក្នុងថ្ងៃនេះ។ វត្តមានរបស់ សម្ដេចតេជោនាយក រដ្ឋមន្ត្រី មិនត្រឹមតែបានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ កំពូលនៃប្រទេសកម្ពុជា ចំពោះការអភិវឌ្ឍ និងវិបុលភាពនៃរាជធានី ភ្នំពេញប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានរំលេចឱ្យឃើញពីសារៈសំខាន់ នៃតួនាទី-ភារកិច្ចរបស់ រាជធានី-រដ្ឋធានីអាស៊ាន ទីក្រុងសម្ព័ន្ធមេតី និងបណ្តាទីក្រុងអាស៊ានទាំងអស់ ថាជាឆ្អឹងខ្នងដ៏ចាំបាច់បំផុត នៃការ អភិវឌ្ឍសហគមន៍អាស៊ាន ប្រកបដោយភាពប្រាកដនិយមខ្ពស់។

ជាមួយគ្នានេះ ខ្ញុំបាទក៏សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រីបណ្ឌិត ប៊ែណាខ្មៅ អីរ៉ាវ៉ាំមី ជិនដ្រាដេវី អគ្គលេខាធិការ សមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (UCLG ASPAC) ព្រមទាំងឯកឧត្តម-លោកជំទាវ អភិបាលរាជធានី- រដ្ឋធានី អភិបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងគណៈប្រតិភូនៃបណ្តា ទីក្រុងអាស៊ាន ដែលបានផ្ដល់ការគាំទ្រ និងផ្តល់កិច្ចសហការល្អជាមួយ រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏មាន សារៈសំខាន់ទាំងពីរនេះ។

មុននឹងបញ្ចប់ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំបាទក៏សូម អភ័យទោសទុកជាមុន ចំពោះភាពខ្វះចន្លោះនៃការរៀបចំទទួល បដិសណ្ឋារកិច្ច ដែលអាចកើតមានដោយអចេតនាត្រង់ប្រការណា មួយនោះ និងសូមជូនពរឱ្យការស្នាក់នៅ បំពេញទស្សនកិច្ចរបស់គណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ ប្រកបដោយភាពសុខសាន្ត សប្បាយរីករាយ សុវត្ថិភាព និងប្រកបដោយអត្ថន័យជ្រាលជ្រៅមិនអាចបំភ្លេចបាន៕

អត្ថបទដែលជាប់ទាក់ទង