ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីប្រកាសកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាសាន (MGMAC ២០២២)

54

 

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាសាន (MGMAC ២០២២) នៅថ្ងៃទី២ខែធ្នូឆ្នាំ២០២២នេះ បានឲ្យដឹងថា យើងខ្ញុំ អភិបាលរាជធានី និងរដ្ឋធានីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមមាន ប្រទេសព្រុយ ណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម៖

បានជួបជុំគា្ននៅរាជធានីភ្នំពេញនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានី អាស៊ាន ឆ្នាំ២០២២ (MGMAC 2022) ក្រោមប្រធានបទ ” ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព “;

រំលឹកឡើងវិញ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន កន្លងមក ពោលគឺកិច្ចប្រជុំលើកទី១ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី; កិច្ចប្រជុំលើកទី២ នៅទីក្រុងបាងកក ប្រទេសថៃ; កិច្ចប្រជុំលើកទី៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី; កិច្ចប្រជុំលើកទី៤ នៅទី ក្រុងវៀងច័ន្ទ ប្រទេសឡាវ; កិច្ចប្រជុំលើកទី៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន; កិច្ចប្រជុំលើកទី៦ នៅ ប្រទេសសិង្ហបុរី; និងកិច្ចប្រជុំលើកទី៧ នៅទីក្រុងបាងកក ប្រទេសថៃ;

សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុង ក្នុងការទាញយកសក្តានុពលន គម្រោងសហប្រតិបត្តិការសម្រាប់ភាគីទាំងអស់ និងដៃគូគាំទ្រនានា រួមបញ្ចូលដោយមិនកំណត់ចំពោះវិស័យ ឯកជន វិស័យធនាគារ អ្នករៀបចំផែនការទីក្រុង គ្រឹះស្ថានហិរញ្ញវត្ថុ និងសហគមន៍អ្នកសិក្សាស្រាវជ្រាវ តាម រយៈសហគមន៍ដែលផ្តោតលើប្រជាជនជាធំ បណ្តាញជិតស្និទ្ធរវាងសហគ្រាសនិងសហគ្រាស និងធ្វើ សមាហរណកម្មដំណោះស្រាយទីក្រុងឆ្លាតឱ្យកាន់តែស៊ីជម្រៅ ឆ្ពោះទៅរកទីក្រុងអាស៊ានឆ្លាត មានចីរភាព និងមានភាពធន់ជាងមុន;

យល់ឃើញ អំពីសក្តានុពលនៃកំណើនសង្គម និងសេដ្ឋកិច្ចកើតឡើងតាមរយៈបរិវត្តកម្មឌីជីថល និងការ រួមបញ្ចូលគ្នាក្នុងចំណោមបណ្ដាញទីក្រុងអាស៊ានទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋ សហគ្រាស និងអាជីវកម្ម នានា

២- លើកកម្ពស់ភាពជាដៃគូរវាងទីក្រុងនិងទីក្រុង ភាពជាដៃគូសាធារណៈ និងឯកជនក្នុងចំណោមទី ក្រុងអាស៊ាន អ្នកផ្តល់សេវា ដៃគូមូលនិធិ និងដៃគូអភិវឌ្ឍន៍ និងផ្នែកពាក់ព័ន្ធបន្ថែមទៀត ដោយ ចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍តាមរយៈការបង្កើតអនុស្សរណៈនៃការ យោគយល់គ្នា (MoU) ការផ្លាស់ប្តូរដំណើរទស្សនកិច្ច និង/ឬ គម្រោងកិច្ចសហការផ្អែកលើកម្មវិធី ណាមួយ ក្នុងការធ្វើផែនការ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃទីក្រុងឆ្លាត ព្រមទាំងការផ្ទេរភាពថ្ន ប្រឌិតនៃបច្ចេកវិទ្យា ដែលអនុញ្ញាតដល់ការរស់នៅឆ្លាត របៀបរស់នៅប្រកបដោយចីរភាព និងទី ក្រុងដែលមានភាពធន់ រួមជាមួយនឹងកំណើនប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា;

៣- លើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋរបស់រាជធានី និងរដ្ឋធានីអាស៊ាននីមួយៗ ដោយបំពាក់ពួកគេនូវជំនាញ និងអក្ខរកម្មបច្ចេកវិទ្យា និងឌីជីថល ជំរុញការចាប់ផ្ដើមអាជីវកម្ម បៃតង និងបណ្តុះភាពជាម្ចាស់សហគមន៍ ដើម្បីបម្រើដល់សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ ដោយធានាឯកជនភាព និងសន្តិសុខទិន្នន័យ ព្រមទាំងការយល់ដឹងពីគ្នាទៅវិញទៅមកអំពីភាព ចម្រុះនៃវប្បធម៌របស់ទីក្រុងនីមួយៗ;

៤- ធ្វើការឆ្ពោះទៅរកការបង្កើតគោលនយោបាយ និងទីក្រុងដែលស័ក្តិសមនឹងមនុស្សចាស់ ជាមួយ នឹងបរិស្ថាន និងបច្ចេកវិទ្យាប្រកបដោយបរិយាប័ន្នសម្រាប់ពលរដ្ឋវ័យចំណាស់ ផ្អែកលើសង្គមវ័យ ចំណាស់នៅក្នុងរាជធានី និងរដ្ឋធានីអាស៊ានមួយចំនួន តាមរយៈការគាំទ្រដល់តម្រូវការរបស់ មនុស្សចាស់ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់កម្រិត ដើម្បីសាងសង់ ទីក្រុងដែលមានភាពធន់នឹងសង្គម;

៥- ប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាសន្តិសុខ ទីក្រុង ដូចជាសុវត្ថិភាពទឹក អាហារ និងថាមពល ឯកជនភាពនិងសុវត្ថិភាពទិន្នន័យ ការតភ្ជាប់ ការដឹកជញ្ជូននិងភស្តុភារ ផែនការនិងការគ្រប់គ្រងការផ្លាស់ទីលំនៅថ្មីរបស់ពលរដ្ឋ ក្នុងចំណោម បញ្ហាផ្សេងៗទៀត; និង

៦- បន្តប្ដេជ្ញាលើកកម្ពស់ភាពជាដៃគូជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងចំណោម រាជធានី និងរដ្ឋធានីអាស៊ាន ដើម្បីសម្រេចបានទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាពរបស់អាស៊ាន សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត តាមរយៈការកសាងមូលដ្ឋានគ្រឹះ ដែលបានដាក់ចេញ។

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ក្នុងច្បាប់ដើមតែមួយជាភាសា អង់គ្លេស។

កោតសរសើរ ការប្ដេជ្ញាចិត្តរបស់រាជធានី និងរដ្ឋធានីអាស៊ានក្នុងការផ្តួចផ្តើម និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងក្នុងវិស័យផ្សេងៗ ខណៈពេលដែលពិចារណាលើភាពជាក់លាក់នៃតម្រូវការ និងអាទិភាពរបស់ទី ក្រុងនីមួយៗ ស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអាស៊ាន ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ និងក្រោយឆ្នាំ២០២៥ បណ្តាញទីក្រុងវ័យឆ្លាតអាស៊ាន ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ ផែនការការងារលើកទី៣ស្ដីពីគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន របៀបវារៈការអភិវឌ្ឍ ប្រកបដោយចីរភាពឆ្នាំ២០៣០ និងក្របខ័ណ្ឌពាក់ព័ន្ធ;

ទទួលស្គាល់ ភាពចាំបាច់ក្នុងការកសាងទីក្រុងមានភាពធន់ មានចីរភាព និងឆ្លាតជាងមុន ដែលមិនត្រឹមតែ អាចស្រូបយក ស្តារឡើងវិញ និងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដែលមិនអាចមើលឃើញប៉ុណ្ណោះទេ ប៉ុន្ត ជាទីក្រុងដែលមានលក្ខណៈច្នៃប្រឌិត និងមានមេត្រីភាពបរិស្ថានក្នុងបរិបទនៃការស្ដារឡើងវិញនៃជំងឺកូវីដ- ១៩ ការប្រែប្រួលអាកាសធាតុ និងភាពមិនច្បាស់លាស់ផ្សេងៗ;

គូសបញ្ជាក់ អំពីសារៈសំខាន់នៃការផ្ដល់មូលនិធិ ជាជម្រើសហិរញ្ញប្បទានរបស់ទីក្រុងឆ្លាត និងឧបករណ៍ ដើម្បីដោះស្រាយបញ្ហាប្រឈម ការរចនា និងអនុវត្តគម្រោងនគរូបនីយកម្មទីក្រុងឆ្លាត មានភាពធន់ និង មានចីរភាព;

ទទួលស្គាល់ លទ្ធផលកិច្ចប្រជុំប្រចាំឆ្នាំនៃបណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) លើកទីប្រាំ នៅព្រះរាជា ណាចក្រកម្ពុជា ដែលមានបំណងផ្លាស់ប្តូរចក្ខុវិស័យ និងលើកកម្ពស់សុខុមាលភាពប្រជាជន ព្រមទាំងគាំទ្រ ដល់កិច្ចព្រមព្រៀងបៃតង ស្នើដោយប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅការប្រែប្រួលអាកាសធាតុ;

រង់ចាំ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ានបន្ទាប់ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី;

នេះជាសេចក្តីប្រកាសថា រាជធានី និងរដ្ឋធានីអាស៊ាន ត្រូវ៖

១- ពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការសម្រេចបានសហគមន៍ឆ្លាត មានភាពធន់ និងមានចីរភាព ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងទំនួលខុសត្រូវ សង្គម តាមរយៈការអនុវត្តពេញលេញនៃគម្រោងសាកល្បងបណ្តាញទីក្រុងឆ្លាតអាស៊ាន ដោយ ផ្តោតលើវិស័យអាទិភាពទាំង៦ ដែលត្រូវបានដាក់ចេញក្នុងក្របខ័ណ្ឌទីក្រុងឆ្លាតអាស៊ាន រួមមាន ពលរដ្ឋនិងសង្គម សុខភាពនិងសុខុមាលភាព សុវត្ថិភាពនិងសន្តិសុខ បរិស្ថានដែលមានគុណភាព ហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់ និងឧស្សាហកម្មនិងនវានុវត្តន៍៕

អត្ថបទដែលជាប់ទាក់ទង