ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទជាបណ្ដោះអាសន្នហាងថតចម្លងឯកសារ អាជីវកម្មលក់សម្ភារៈសិក្សា អ៊ីនធឺណិត និងភោជនីយដ្ឋាន ដែលនៅកៀកសាលា នៅថ្ងៃប្រឡងបាក់ឌុប

73

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកជាបណ្ដោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ីនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។

ជាមួយគ្នានេះ ក៏នឹងផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។ ចំពោះទីតាំងអាជីវកម្មដែលមិនស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ហាមបង្កសម្លេងរំខានដល់ធ្វើឱ្យប៉ះពាល់ ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន៕

អត្ថបទដែលជាប់ទាក់ទង