ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដកហូតគ្រឿងញៀនជាង១គីឡូ

94

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យ និងឧបត្ថម្ភថវិកាមួយចំនួនជូនដល់កងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងការបង្ក្រាបករណីគ្រឿងញៀនចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តឲ្យដឹងថា កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាបន្តបន្ទាប់ មានជនជាតិខ្មែរ០២នាក់ និងជនជាតិវៀតណាម ០៣នាក់ (ស្រី០១នាក់) ។ ដោយឡែកជនជាតិវៀតណាម០៣នាក់ បានឃាត់ខ្លួននៅសណ្ឋាគារលិជឺខាអឺទួន ស្ថិតនៅក្រុមទី៩ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងដកហូតថ្នាំញៀនជាង ០៣គីឡូក្រាម ។

១-ឈ្មោះ TRAN THI THAO ភេទ ស្រី អាយុ ៣៤ ឆ្នាំ ជនជាតិ វៀតណាម ។
២-ឈ្មោះ VUONG DINH NHAM ANH ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ វៀតណាម ។
៣-ឈ្មោះ DANG VAN DAT ភេទ ប្រុស អាយុ ឆ្នាំ ១៩ ជនជាតិ វៀតណាម ។

វត្ថុតាងដកហូតរួមមាន៖
១-កញ្ឆាក្រៀមទម្ងន់ ១២៨,៤៨ក្រាម
២-សារធាតុញៀនប្រភេទ អ៉ិចស្តាស៊ីគ្រាប់ (MDMA) ទម្ងន់ ៣០១,៥៨ក្រាម
៣-សារធាតុញៀនប្រភេទ អ៉ិចស្តាស៊ី ម្សៅ (MDMA) ទម្ងន់ ១៤៩៨,៨១ក្រាម
៤-សារធាតុញៀនប្រភេទ កេតាមមីន (K) ២០២,៣៣ក្រាម
៥-សារធាតុញៀនប្រភេទ មេតំហ្វេតាមីន ( ICE ) ទម្ងន់ ១០៨០,១៤ ក្រាម
៦-ថ្នាំគ្រាប់ (WY) ចំនួន ៨០៥គ្រាប់ ទម្ងន់ ៧៩,៦៥ក្រាម
៧-ទូរសព្ទដៃចំនួន ៧ គ្រឿង
៨-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ៨ គ្រឿង
៩-សម្ភារវេចខ្ចប់មួយចំនួន
១០-លិខិតឆ្លងដែនចំនួន ១ និងកាតធនាគារមួយចំនួន។
១១-ម៉ូតូចំនួន ០១ គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង