ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាជាជនសង័្សយជុំវិញករណី ផ្ទុះអាវុធនៅក្នុងក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនបានម្នាក់ហើយ

48

 

បាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា អនុវត្តតាមបទ បញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឺមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលផែនការងារនគរបាលព្រហ្មទណ្ឌ ដែលមានលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង នៅពេលនេះម៉ោង ១៥និង ០០នាទី ថ្ងៃទី៨ខែ ធ្នូឆ្នាំ២០២២បានឃាត់ខ្លួនបក្សពួកជាជនសង្ស័យបានចំនួន ០១នាក់ហើយ ដែលខណ:នេះកំពុងនាំខ្លួនមក កាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការស្រាវជ្រាវបន្ត រីឯបក្សពួកផ្សេងទៀតកំពុងស្វែងតាមចាប់ខ្លួនជាបន្តទៀត ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបន្តថា កាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺនៃ យប់ថ្ងៃទី ៧ខែធ្នូឆ្នាំ២០២២ឈានចូលថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០ ២២ នៅចំណុចសួន ច្បារមាត់ស្ទឹងសង្កែត្រើយខាងលិចទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីបាញ់បោះដោយអាវុធ មួយបាន កើតឡើងដែលករណីនេះបង្កដោយជន សង័្សយជិះរថយន្តមួយគ្រឿងបានប្រើប្រាស់ អាវុធខ្លីបាញ់ជាច្រើនគ្រាប់សំដៅទៅ លើក្រុមយុវជនមួយក្រុមដែល កំពុងអង្គុយនៅចំណុចនោះ ហើយក្នុងនោះ ជនរងគ្រោះចំនួន០៣នាក់ភេទប្រុសរងរបួស ដែលរបួសស្រាលចំនួន ០២ នាក់ និងរងរបួសធ្ងន់ចំនួន ០១នាក់ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្នុងនោះដោយសារស្ថាន ភាពរបួសធ្ងន់ធ្ងរពេក បានបណ្តាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតម្នាក់ រីឯក្រុមជនសង្ស័យបានជិះរថយន្តគេចខ្លួនបាត់ពីកន្លែងកើត ហេតុភ្លាមៗ។

អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឺមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលផែនការងារ នគរបាលព្រហ្មទណ្ឌ ដែលមានលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង បានដឹកនាំកម្លាំងជំនាញ រួមជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងស្វែងរកប្រភពភស្តុតាង នានាពីជនរងគ្រោះនិងសាក្សីនៅជុំវិញកន្លែងកើតហេតុផងរហូតមកដល់ពេលនេះសមត្ថកិច្ចនគរបាលបានស្វែងរកនិងកំណត់មុខ សញ្ញាដែលធ្វើសកម្មភាពនេះបានហើយ ដែលខណៈនេះសមត្ថកិច្ចកំពុងតាមប្រម៉ាញ់យ៉ាងសកម្មនិងយកចិត្តទុកដាក់បំផុត។

តាមរយៈកិច្ចខិតខំស្រាវជ្រាវនេះ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាននគរ បា ល ខេត្តបាត់ដំបង បានបញ្ជាក់ថាករណីផ្ទុះអាវុធបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនេះគឺអាចផ្តើមចេញពីរឿងគំនុំ រវាងក្រុមជនបង្កជាមួយក្រុមជនរងគ្រោះ ដែលខ្លឹមសារលំអិតទាក់ទងនឹងករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ថែមនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង