ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អំពាវនាវដល់មន្ត្រីនិងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ

60

 

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានអបអរសាទរទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ និងអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងប្រធានប្តូរវេនស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ឆ្នាំ ២០២២ – ២០២៣ អបអរសាទរ ២០ ឆ្នាំនៃការអនុម័តអនុសញ្ញអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ប្រព្រឹត្តទៅនៅសាលសហព័ន្ធកីឡាការ៉ាតេកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា ទិវានេះត្រូវបានរាជរដ្ឋាភិបាលឯកភាពឲ្យប្រារព្ធធ្វើឡើង ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ចល្អ បង្កើនការគាំទ្រពីមហាជនៈ លើកកម្ពស់ ស្មារតី ប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្នុងគោលបំណងកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើការដឹកនាំ របស់រាជរដ្ឋាភិបាល ព្រមទាំងជាការបំពេញកាតព្វកិច្ចក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាអង្គការសហប្រជា ជាតិប្រឆាំងអំពើពុករលួយ។ អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ជាអង្គការអន្តរជាតិ របស់អង្គការសហប្រជាជាតិ ដែលទទួលបន្ទុកដឹកនាំ និងជំរុញការប្រឆាំងអំពើពុករលួយពិភពលោកដែលមានប្រទេសចំនួន ១៨៩ ប្រទេស ជាសមាជិក។ ឆ្នាំនេះ ជាឆ្នាំទី២០នៃការបង្កើតអង្គការអន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ហៅកាត់ថា “អ៊ុនកាក់” UNCAC។

ឯកឧត្តម តុប សំ បានថ្លែងកោតសរសើរដោយស្មោះ ចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងប្រាជ្ញារួមគ្នាប្រារព្ធទិវានេះជារៀងរាល់ឆ្នាំប្រកបដោយភាពអធិកអធមរួមជាមួយប្រធានបទដ៏ទាក់ទាញ និងខ្លឹមសារកាន់តែល្អ សំដៅលើកស្ទួយ អភិបាលកិច្ចល្អ និងបរិយាកាសស្អាតស្អំ ក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន ព្រមទាំងសង្គមជាតិទាំងមូល។

ព្រឹត្តិការណ៍ក្នុងឆ្នាំនេះធ្វើឡើងចំពេលដែលសភាពការណ៍នយោបាយ សេដ្ឋកិច្ចពិភពលោក កំពុងមានភាពស្មុគ្រស្មាញ ពិបាកវាយតម្លៃ និងព្យាករណ៍បំផុត។ កម្ពុជាពិតជាត្រូវការបង្កើនភាពប្រកួត ប្រវែងលើគ្រប់វិស័យ ដូចនេះការពង្រឹងអភិបាលកិច្ចល្អ គឺជាចំនុចគន្លឹះដ៏សំខាន់ រួមចំណែកក្នុងការ អភិវឌ្ឍប្រទេសជាតិ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវទស្សនវិស័យវែងឆ្ងាយ និងផែនការ ច្បាស់លាស់ប្រកបដោយឆន្ទៈមុតស្រួច ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ សំដៅលើកកម្ពស់ អភិបាលកិច្ចល្អនៅទូទាំងប្រទេស។ អភិក្រមទាំង៥ របស់ សម្ដេចតេជោ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ មានអត្ថន័យមហាទូលំទូលាយ តែចូលជ្រៅក្នុងដួងចិន្តាមន្ត្រីម្នាក់ៗយ៉ាងមាន ប្រសិទ្ធភាព។ ទាំងក្រុមប្រឹក្សាជាតិ ទាំងអង្គភាពប្រឆាំងអំពើពុករលួយ បានតំកល់នូវអភិក្រមទាំង ៥ ដ៏ ថ្លៃថ្លានេះនៅក្នុងការងាររបស់ខ្លួនគ្រប់ពេលវេលា។ ក្នុងនាមក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ខ្ញុំសូម ផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះអង្គភាព ដែលប្រកាន់យកវិធានការណ៍អប់រំ បង្ការទប់ស្កាត់ជា វិធានការណ៍ចម្បង ស្របគ្នានឹងវិធានការណ៍ច្បាប់ប្រកបដោយភាពទន់ភ្លន់ បត់បែង និងម៉ឺងម៉ាត់ ក្នុងការ អនុវត្តយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ខ្លួន។ តាមរយៈការអប់រំបានបង្ហាញដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋបានយល់ពីច្បាប់ប្រឆាំងអំពើពុករលួយ បានឃើញពីផលលំបាក នៃអំពើពុករលួយដល នាំឲ្យមានអយុត្តិធម៌សង្គម ហើយផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋយើងបន្តិចម្តងៗ ឲ្យមិនចង់ពុករលួយ។ ការសិក្សាវាយតម្លៃហានិភ័យ នៃអំពើពុករលួយតាមវិស័យ នៅក្រសួង-ស្ថាប័ន និងនៅថ្នាក់ក្រោមជាតិ ដើម្បីដាក់ចេញនូវអនុសាសន៍បង្ការទុកជាមុន ការចូលរួមក្នុងការងារសង្កេតការណ៍ ចំពោះការប្រឡងការដេញថ្លៃ និងកិច្ចលទ្ធកម្មនានា បានក្លាយជាវិធានការណ៍បង្ការ និងទប់ស្កាត់អំពើពុករលួយយ៉ាងមាន ប្រសិទ្ធភាព និងបានធ្វើឲ្យប្រជាពលរដ្ឋ មិនអាច និងមិនហ៊ានប្រព្រឹត្តអំពើពុករលួយ។ បន្ថែមពីនេះ យន្តការទទួលពាក្យប្តឹង ដ៏សាមញ្ញ ព្រមគ្នានឹងចំណាត់ការលើពាក្យប្តឹងយ៉ាងរហ័ស បាននាំដល់ការ អនុវត្តច្បាប់របស់អង្គភាពប្រព្រឹត្តិទៅយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តមកិតិ្តនីតិកោលសបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងថា អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ជាអង្គការអន្តរជាតិ របស់អង្គការសហប្រជាជាតិ ដែលទទួលបន្ទុកដឹកនាំ និងជំរុញការប្រឆាំងអំពើពុករលួយពិភពលោកដែលមានប្រទេសចំនួន ១៨៩ ប្រទេស ជាសមាជិក។ ឆ្នាំនេះ ជាឆ្នាំទី២០នៃការបង្កើតអង្គការអន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ហៅកាត់ថា “អ៊ុនកាក់” UNCAC។

ឯកឧត្តមប្រធានACUបញ្ជាក់ថា ការសិក្សាវាយតម្លៃហានិភ័យ នៃអំពើពុករលួយតាមវិស័យ នៅក្រសួង-ស្ថាប័ន និងនៅថ្នាក់ក្រោមជាតិ ដើម្បីដាក់ចេញនូវអនុសាសន៍បង្ការទុកជាមុន ការចូលរួមក្នុងការងារសង្កេតការណ៍ ចំពោះការប្រឡងការដេញថ្លៃ និងកិច្ចលទ្ធកម្មនានា បានក្លាយជាវិធានការណ៍បង្ការ និងទប់ស្កាត់អំពើពុករលួយយ៉ាងមាន ប្រសិទ្ធភាព និងបានធ្វើឲ្យប្រជាពលរដ្ឋ មិនអាច និងមិនហ៊ានប្រព្រឹត្តអំពើពុក រលួយ។

ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានថ្លែងបន្តថា យុវជន និងការបង្ការ ទប់ស្កាត់ អំពើពុករលួយ , អភិក្រមទាំង ៥ របស់សម្ដេចតេជោ ហ៊ុន សែន ” ឆ្លុះកញ្ចក់ – ងូតទឹក – ដុសក្អែល – ព្យាបាល និងវះកាត់ ” , “ក្នុងឱកាសទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំនេះ ខ្ញុំមានកិត្តិយស និងមោទនភាព ចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនយើងគ្រប់ស្រទាប់ សិល្បៈករ សិល្បៈការី សង្គម ស៊ីវិល វិស័យឯកជន ជាពិសេសយុវជនយើងទាំងអស់ ដែលបានចូលរួមក្នុងការទប់ស្កាត់ និង ប្រឆាំងអំពើពុករលួយយ៉ាងសកម្ម”៕

អត្ថបទដែលជាប់ទាក់ទង