ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ សោកស្តាយ ដែលមិនអាចជួយសង្គ្រោះជីវិត បុរសជាតៃកុងទូកនេសាទម្នាក់ ខ្យល់គរ ធ្លាក់ចូលទឹកសមុទ្រ

109

 

ខេត្តព្រះសីហនុ-លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានសម្តែងការសោកស្តាយ ក្រោយពីជួយសង្គ្រោះជីវិតបុរសម្នាក់ ជាតៃកុងទូកនេសាទ មិនទទួលជោគជយ័ ដែលបច្ចុប្បន្នបានទទួលមរណភាពទៅហើយ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ លោកឧកញ៉ា បន្ទាប់ពីទទួលបានព័ត៌មានថា មានបុរសម្នាក់ជាតៃកុងទូកកាម៉ុង បានខ្យល់គរ រួចក៏ធ្លាក់ចូលទឹកសមុទ្រ ត្រូវការបញ្ជូនយកមកសង្គ្រោះ នៅមន្ទីរពេទ្យ លោកឧកញ៉ា ក៏បានបញ្ជូនអូប័រ របស់ក្រុមហ៊ុន GTVC ទៅសង្គ្រោះបុរសជាអ្នកជំងឺ រូបនោះ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែពេលមកដល់មន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ ពេទ្យបានពិនិត្យហើយបញ្ជាក់ថា ជនរងគ្រោះបានផុតដង្ហើម មុនពេលបញ្ជូនមកដល់ពេទ្យបន្តិចហើយ។
ជនរងគ្រោះមានឈ្នោះ សែប សិន ភេទប្រុស អាយុ ៤០ឆ្នាំ មានមុខរបរ ជាតៃកុងទូកកាម៉ុង រស់នៅ ស្រុកកំពង់បាយ ខេត្តកំពត។
ជាមួយគ្នានេះ លោកឧកញ៉ា ក៏បានសម្តែងការសោកស្តាយ ដែលមិនអាចជួយសង្គ្រោះបាន និងសូមចូលរួមរំលែកទុក្ខដ៏គ្រួសារសពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង