ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍៖ កម្ពុជា៣រូប បានមេដាយមាស ប៉ោ ភារិទ្ធខ្ទាតចេញទាំងមិនបែកញើស

91

ភ្នំពេញ៖ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមបានខ្ទាតចេញពីការប្រកួតដោយមិនចាំបាច់ឡើងសង្វៀនបន្ទាប់ពីគេរក្សាទម្ងន់របស់ខ្លួនមិនបាននោះ។
អ្នកប្រដាល់ប៉ោភា រិទ្ធហៅយ៉េន ឌីណាចាប់ឆ្នោតដំបូងគឺគេនៅរង់ចាំប្រកួតវគ្គពាក់
កណ្ដាលផ្ដាច់ព្រ័ត្រសម្រាប់ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។សម្រាប់ការប្រកួតយប់ម៉ិញនេះភា
រិទ្ធត្រូវតតាំងជាមួយអ្នកប្រដាល់មីយ៉ាន់ម៉ាSaw Hlawin Soe ។
រឿងដែលគួរឲ្យសោកស្ដាយនោះនៅពេលឡើងជញ្ជី្ងងទម្ងន់របស់ភារិទ្ធលើសពី
ការកំណត់ទោះបីគេខិតខំសម្រកយ៉ាងណាក៏ទម្ងន់គេនៅតែលើស។ដោយសារតែមិន
អាចសម្រកទម្ងន់បាននោះអ្នកប្រដាល់កម្ពុជារូបនេះបាត់បង់ឧិ៍កាសប្រកួតតែម្ដង ។
ទោះបីជាយ៉ាងណានៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រថ្ងៃទី២នេះមានកីឡាករកីឡាការិនីកម្ពុជា ៣រូប ដណ្ដើមបានមេដាយមាស គឺមានកីឡាករ ឡៅ ចិត្រា, ហ៊ីម គឹមហៀង និងកីឡាការិនី ម៉ើយ ស៊ឹង ដែលបានយកឈ្នះគូប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្ររៀងៗខ្លួន ។
ឡៅចិត្រាបានគ្រងមេដាយមាសលើប្រភេទទម្ងន់៦៧គីឡូក្រាមក្រោយផ្ដួលកីឡាករហ្វីលីពីន Brioso Archie Mansera ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ ។ ចំពោះកីឡាករ ហ៊ីម គឹមរៀង ឈ្នះមេដាយមាស ក្នុងទម្ងន់ ៥៤គីឡូក្រាម បន្ទាប់ពីយកឈ្នះកីឡាករវៀតណាម Duong Hoang Tuan ដោយពិន្ទុ និងកីឡាការិនី ម៉ើយ ស៊ឹង ឈ្នះមេដាយមាស ក្នុងទម្ងន់ ៥១គីឡូក្រាម ក្រោយយកឈ្នះកីឡាការិនីវៀតណាម Le Ngoc Thu ដោយពិន្ទុដែរ ។
ក្នុងការប្រកួតថ្ងៃទី២នេះក៏មានកីឡាករ៣រូបទៀតទទួលបានជ័យជម្នះក្នុងការប្រកួតដំបូងរបស់ខ្លួន ដើម្បីឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្តដែលក្នុងនោះ រួមមានកីឡាករ ខាំ ខ្លានាង យកឈ្នះកីឡាករឥណ្ឌូនេស៊ីHi Kmalក្នុងទឹកទី៣។កីឡាករឃុនបូរ៉ាយកឈ្នះកីឡាករវៀត
ណាម Luong Thanh Phuc ដោយពិន្ទុ និងកីឡាករ វ៉ាន់ វឿន យកឈ្នះកីឡាករមីយ៉ាន់ម៉ា Moe Koko ដោយពិន្ទុ ។
រីឯលទ្ធផល ២គូទៀត គឺកីឡាករវៀតណាម Ma Thanh Dangយកឈ្នះកីឡាករម៉ាឡេស៊ី Muhammad Haris Haiqual ដោយពិន្ទុ និងកីឡាការិនីមីយ៉ាន់ម៉ា Ohmar Soe យកឈ្នះកីឡាការិនីកម្ពុជា ទួន ស្រីពីន ដោយពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង