ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការចាប់ផ្ដើមដំណើរការកំណែសន្លឹកកិច្ចការ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលកំណែទាំង១០

39

 

រាជធានីភ្នំពេញ៖ ប្រធានអនុប្រធានមណ្ឌលនៅតាមមណ្ឌលកំណែទាំងអស់ បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេស ជូនដល់ប្រធាន និងសមាជិកក្រុមកំណែមុខវិជ្ជាទាំង១០ មុននឹងចាប់ផ្ដើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖០៥ ធ្នូ ២០២២។

ដំណើរការកំណែបានចាប់ផ្ដើម នាព្រឹកថ្ងៃអាទិត្យទី១១ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសនោះ លោកគ្រូអ្នកគ្រូដែលជាប្រធានក្រុមដឹកនាំធ្វើអត្រាកំណែទាំងអស់ បានធ្វើការបែងចែកសមាជិកបន្តជាក្រុមតូច និងធ្វើការណែនាំដល់សមាជិកទាំងអស់ ឲ្យបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ដោយមិនត្រូវយកភ្ជាប់មកជាមួយនូវទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែ ដើម្បីជៀសវាងបង្ហោះរាល់សំណៅកិច្ចការបេក្ខជន ឬអត្រាកំណែតាមបណ្ដាញសង្គម។

នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ នៅតាមមណ្ឌលកំណែទាំង១០ មានរៀបចំកិច្ចប្រជុំណែនាំពីតួនាទីភារកិច្ចបច្ចេកទេសដល់សមាជិកកំណែទាំងអស់ឲ្យបំពេញភារកិច្ចការងារឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ដោយមិនត្រូវភ្ជាប់មកជាមួយនូវទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ ចូលបន្ទប់កំណែ ដើម្បីជៀសវាងបង្ហោះរាល់សំណៅកិច្ចការបេក្ខជន ឬអត្រាកំណែតាមបណ្ដាញសង្គម។

ក្រសួងកំណត់ យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស៕

អត្ថបទដែលជាប់ទាក់ទង