ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដាយមាស៤ប្រភេទទម្ងន់ទៀត ដែលកម្ពុជាដណ្ដើមបានពីព្រឹត្តិការណ៍ គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ក្នុងពិធីបុណ្យសមុទ្រ

60

ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ក្នុងកម្មវិធីបុណ្យសមុទ្រនាយប់ថ្ងៃទី១១ធ្នូកម្ពុជាប្រជែងបានមេដាយមាសចំនួន៤ប្រភេទទម្ងន់បន្ថែមទៀតហើយ។
សម្រាប់៦ប្រភេទទម្ងន់ដែលកម្ពុជាឡើងដល់វគ្គផ្ដាច់ព្រ័ត្រនោះមានតែ២ប្រភេទទម្ងន់ប៉ុណ្ណោះដែលកម្ពុជាបរាជ័យ ។
អ្នកប្រដាល់វ៉ាន់ វឿនត្រូវអ្នកប្រដាល់វៀតណាមBui Tran Tan Taiវ៉ៃឲ្យសន្លប់នៅក្នុងទឹកទី
២ដែលនេះជាការសន្លប់ធំទោះបីអាជ្ញាកណ្ដាលរាប់ដល់៨ហើយបន្តដល់១០ក៏គេនៅតែក្រោក
មិនរួចដដែល ។កីឡាការិនីកម្ពុជាឆា ចាន់ដេងប្រកួតចាញ់ពិន្ទុកីឡាការិនីវៀតណាម Pham
Dien Tran។ពួកគេទាំង២រូបនេះបានទទួលត្រឹមមេដាយប្រាក់ដូចគ្នា ។
ចំពោះមេដាយមាស៤គ្រឿងដែលកម្ពុជាដណ្ដើមបានក្នុងថ្ងៃបុណ្យសមុទ្រចុងក្រោយ
កីឡាការិនីកម្ពុជាទូច ចាន់វត្តីប្រជែងបានមេដាយមាសបន្ទាប់ពីឈ្នះកីឡាការិនីវៀតណាមNguyen Than Hangក្នុងវគ្គផ្ដាច់ព្រ័ត្រ
ខាំ ខ្លានាងបានមេដាយមាសបន្ទាប់ពីឈ្នះអ្នកប្រដាល់វៀតណាម Ly Dien Phuoc ដោយពិន្ទុ ។ឃុន បូរ៉ាបានមេដាយមាសក្រោយពីផ្ដួលអ្នកប្រដាល់មីយ៉ានម៉ាSaw Mya Moeក្នុងទឹកទី៣ ។មេដាយចុងក្រោយប្រជែងបានដោយអ្នកប្រដាល់កម្ពុជាផុន ពិសិដ្ឋដែល
ឈ្នះអ្នកប្រដាល់វៀតណាមThanh Dangក្នុងទឹកទី២ ៕

អត្ថបទដែលជាប់ទាក់ទង