ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនមនុស្សប្រុសស្រី ៧នាក់ រួមជាមួយថ្នាំញៀនជាច្រើនកញ្ចប់

48

ភ្នំពេញ ៖ មនុស្សប្រុសស្រី ៧នាក់ រួមជាមួយថ្នាំញៀនជាច្រើនកញ្ចប់ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឫស្សីកែវ​​ ចាប់ឃាត់ខ្លួន នៅថ្ងៃទី១១ ខែ​ធ្នូ​ ឆ្នាំ២០២២ ស្ថិតនៅក្រុមទី១០​ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ​​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាងថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនសង្ស័យដែលកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ឃាង់ខ្លួននេះ មានចំនួន ៧នាក់ ដូចមានឈ្មោះ ៖
១/ឈ្មោះ មឿន ដារ៉ា ភេទ​ប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ​បន្ទប់ជួល គ្មានលេខ​ ផ្លូវបេតុង​ ក្រុម​ទី១០​ ភូមិ​សាមគ្គី សង្កាត់ឫស្សីកែវ​​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ២/ឈ្មោះ ពិន ប៊ុនតោ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ១៩៩ច ផ្លូវបេតុង ភូមិសាមគ្គីសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ មុខរបបមិនពិតប្រាកដ ។
៣/ឈ្មោះ ហ៊ន់ ស្រីជា ភេទ​ស្រី អាយុ២៨ឆ្នាំ មានទីលំនៅ​បន្ទប់ជួលគ្មានលេខ​ ផ្លូវបេតុង​ ក្រុម​ទី១០ ​ភូមិ​សាមគ្គី សង្កាត់ឫស្សីកែវ​​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៤/ឈ្មោះ គឹម យឿង ភេទ​ប្រុសអាយុ ២៨ឆ្នាំ មានទីលំនៅ​បន្ទប់ជួល គ្មានលេខ​ ផ្លូវបេតុង​ ក្រុម​ទី១០ ​ភូមិ​សាមគ្គី សង្កាត់ឫស្សីកែវ​​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៥/ឈ្មោះ ផេង ឌីណា ភេទ​ប្រុសអាយុ ៣១ឆ្នាំ មានទីលំនៅ​បន្ទប់ជួលគ្មានលេខ​ ផ្លូវបេតុង​ ក្រុម​ទី១០ ​ភូមិ​សាមគ្គី សង្កាត់ឫស្សីកែវ​​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៦/ឈ្មោះ កែវ ចៀន ភេទ​ស្រីអាយុ២៣ឆ្នាំ មានទីលំនៅ​បន្ទប់ជួលគ្មានលេខ​ ផ្លូវបេតុង​ ក្រុម​ទី១០ ​ភូមិ​សាមគ្គី សង្កាត់ឫស្សីកែវ​​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ៧/ឈ្មោះ ហ៊ន់ ស្រីយ៉ា ភេទ​ស្រីអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ​បន្ទប់ជួលគ្មានលេខ​ ផ្លូវបេតុង​ ក្រុម​ទី១០ ​ ភូមិ​សាមគ្គី សង្កាត់ឫស្សីកែវ​​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

ក្នុងនោះកម្លាំង បានដកហូតវត្ថុតាងមួយចំនួន រួមមាន ៖
១/ឧបករណ៍ប្រើប្រាស់មួយចំនួន និងទូរស័ព្ទ ដៃ ០៤គ្រឿង និងក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១៨ កញ្ចប់តូច និងប្រាក់ចំនួន ១៨០០០៛ (មួយមុឺនប្រាំបីពាន់រៀល)

នៅចំពោះមុខ កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍​ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង