ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះអាវុធ៩គ្រាប់ រងរបួស៤នាក់

79

ភ្នំពេញ៖ យុវជនមួយក្រុម មានគ្នាប្រមាណ៦ម៉ូតូ បានជិះមកព្យាយាមយកដុំថ្ម គប់ទៅលេីបុរសម្នាក់ ស្រាប់តែលេច មុខបុរសម្នាក់ទៀត ជិះរថយន្ត ម៉ាកព្រូសពណ៌ខ្មៅ មួយគ្រឿង មិនចាំស្លាកលេខ ដកកាំភ្លើង បាញ់៩គ្រាប់ បណ្តាលអោយ យុវជន៤នាក់ រងរបួសធ្ងន់ ត្រូវដៃមួយគ្រាប់ ត្រូវជេីងមួយគ្រាប់ ត្រូវបានបញ្ចូនទៅ មន្ទីពេទ្យ កាល់ម៉ែត ចំណែកឯងខ្មាន់កាំភ្លើង បានចាកចេញ ពីកន្លែងកេីតហេតុ បាត់ស្រមោល។

តាមប្រភពព័ត៌មានពីបុរសដែលត្រូវគេរងគប់នោះ បានបញ្ចាក់ថា បុរសដែលជិះរថយន្ត នោះ ព្យាយាម មានបំណង ជួយខ្លួនឯង បាញ់គំរាម តែជាក់ស្តែង ក៏បាន បាញ់ត្រូវ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០១:២០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅ ស្តុបក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យុវជនដែលរងរបួសមាន ឈ្មោះដូចនៅខាងក្រោម
១​ .មាស់​ រ៉ាវិត​ ភេទ​ ប្រុស​ អាយុ​ ២០​ឆ្នាំ​ មុខរបរ​ អ្នក​ដឹក​ជញ្ជួន​ រងរបួស​ ជជេីង ២.​សិន​ ប៉ោគឹម​ ភេទ​ ប្រុស​ អាយុ​ ២០​ ឆ្នាំ​ មុខរបរ​ អ្នក​ដឹក​ជញ្ជួន​ រងរបួស​ ជេីង​ខាង​ឆ្វេង​នឹង​ ត្រគាកខាង​ឆឆ្វេង ៣.ស្រឿន​ សុភ័ក្ដ្រ​ ភេទ​ ប្រុស​ អាយុ​ ២២ឆ្នាំ​ មុខរបរ​ អ្នក​ដឹក​ជញ្ជួន​ រងរបួស​ ជេីង​ខាង​ឆ្វេង​ ៤.ឃាង​ លី​គាង​ ភេទ​ភេទ​ ប្រុស​ អាយុ​ ២២ឆ្នាំ​ មុខរបរ​ អ្នក​ដឹក​ជញ្ជួន​ រង់​របួស​ កែង​ដៃ​។

បើយោងតាមការបញ្ជាក់ពីបុរសម្នាក់អាសអាងថាខ្លួនជាជនរងគ្រោះបានប្រាប់អោយដឹងថាមុនកើតហេតុ ដោយរូបគាត់បានជិះម៉ូតូម៉ាក NC750មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1JR-9080ជិះឌុបគ្នាជាមួយនិងបុរសម្នាក់ទៀតពីក្រោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីត្បូងមកជើងខណះពេលរូបគាត់បានជិះមកដល់ស្តុបកែងផ្លូវ៣៧១ជាកន្លែងកើតហេតុ ស្រាប់តែមានយុវជន៤នាក់និងម៉ូតូ៣គ្រឿងជានាក់ដឹកអីវ៉ាតាមអនឡាញបានជិះលឿនមកពីក្រោយហើយក៏បានវ៉ាជែងបណ្តាលអោយមានការទាស់សំដីគ្នាមួយប្រាវធ្វើអោយភាគីនាក់ដឹកជញ្ជូនជិះត្រឡប់ក្រោយដេញវាយភាគីបុរស២នាក់រត់រហូតទៅដល់ស្តុបច្រមុះជ្រូកក្បាលថ្នល់ស្រាប់តែភាគីខាងដឹកអីវ៉ានតាមអនឡាញទាញធំថ្មគុបទៅលើបុរស២នាក់នោះបណ្តាលអោយត្រូវចំកញ្ចឹងកធ្វើអោយមានស្នាមនិងរងរបួសផងដែរ បន្ទាប់មកក៏វាយប្រតាយប្រតប់គ្នាផ្អើលពេញផ្លូវ ភ្លាមនោះដែរស្រាប់តែមានបុរសម្នាក់ពុំដឹងថាជាបក្ខពួកខាងណានោះទេបានដកកាំភ្លើងបាញ់រះជិត១០គ្រាប់បណ្តាលអោយត្រូវភាគីដឹកអីវ៉ាន់ដឹកជញ្ជូន៤នាក់រងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅមន្ទីពេទ្យដើម្បីសង្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីបាញ់រួចបុរសជាខ្មាន់កាំភ្លើងនិងជាជនដៃដល់ បានបើករថយន្តចេញពីកន្លែងកើតុបាត់តែម្តងទៅចំណែកឯបុរស២នាក់ដែលអាសអាងថាខ្លួនជាជនរងគ្រោះត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន។

បច្ចុប្បន្នបុរស ថាខ្លួនជាជនរងគ្រោះរួមទាំង យុវជនដឹកអីវ៉ាន់អនឡាញម្នាក់ទៀតសមត្ថកិច្ចកំពុងតែធ្វើការសាកសួរបន្តនៅក្នុងជុំវិញករណីផ្ទុះអាវុធខាងលើនេះ៕

VID_20221212_091959_708.mp4 VID_20221212_091959_082.mp4 VID_20221212_091959_706.mp4

អត្ថបទដែលជាប់ទាក់ទង