ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវទេសចរមកកំសាន្ត ក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០២២ មានចំនួន ៧១២.៦១៤នាក់ កើនឡើង២៩%

63

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ១២ ធ្នូ ២០២២ រដ្ឋបាលខេត្តព្រះសីហនុបានអោយដឹងថា ភ្ញៀវទេសចរមកកំសាន្ត ក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០២២ នៅខេត្តព្រះសីហនុរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ មានចំនួនសរុប ៧១២.៦១៤នាក់ កើន២៩% (ធៀបរយៈពេល០៣ថ្ងៃ នៃពិធីបុណ្យសមុទ្រកាលពីឆ្នាំ២០១៧)។

គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩នេះរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»៕

អត្ថបទដែលជាប់ទាក់ទង