ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សីដក់ និងឈិនឡូនកម្ពុជា ទៅហ្វឹកហាត់ នៅមីយ៉ាន់ម៉ាជិត៥ខែត្រៀម SEA GAMES 2023

80

ភ្នំពេញ៖លោកបណ្ឌិត មាស សារិន ប្រមុខសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបានជួបសំណោះសំណាល់ និងជួនដំណើរគ្រូបង្វឹក និងកីឡាករ-កីឡាការិនីសីដក់ និងឈិនឡូនកម្ពុជាដែលទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី១២ ខែធ្នូឆ្នាំ២០២២រហូតដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២៣ដើម្បីត្រៀមខ្លួបសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា។
កញ្ញាសួង ចាន់តូរ៉ាទីអគ្គលេខាធិការស្តីទីសហព័ន្ធកីឡាសីដក់និងឈិនឡូនកម្ពុជា
បានប្រាប់ឲ្យដឹងថា ការចេញទៅហ្វកឹហាត់នៅក្រៅបរទេសលើកនេះដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសក្រុមកីឡាករ កីឡាការិនីសីដក់និងឈិនឡូនកម្ពុជាក្នុងការត្រៀមខ្លួនចូលរួម
ប្រកួតនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដោយមានចំនួន៣៦រូបក្នុងនោះកីឡាករកីឡាការិនី៣០រូបនិងគ្រូបង្វឹក៦រូបដែលការហ្វឹកហាត់មានរយៈពេល ៤ ខែ ២០ថ្ងៃចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
ការទៅហ្វឺកហាត់នៅប្រទេសមីយ៉ាន់ម៉ាក្រោមការសហការជាមួយសហព័ន្ធកីឡាសីដក់ និងឈិនឡូនអាស៊ីឧបត្ថម្ភសំបុតយន្តហោះនិងសម្លៀកបំពាក់ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES 2023 ព្រមទំាងការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។
លោកបណ្ឌិតមាស សារិនបានមានប្រសាសន៍ថាការហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា
ត្រូវយកចិត្តទុកដាក់ជានិច្ចផ្នែកពង្រឹងពង្រីកសមត្ថភាពនិងបច្ចេកទេសឲ្យបានល្អប្រសើរដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023លើកទី៣២នៅប្រទេសកម្ពុជាជាពិ
សេសសូមថែទាំងសុខភាពបានល្អប្រសើរព្រោះការថែទាំសុខភាពមានសារសំខាន់ណាស់ចំពោះកីឡាករ-កីឡាការិនី៕

អត្ថបទដែលជាប់ទាក់ទង