ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី១២ធ្នូគឺជាខួបទី៦៣ នៃការប្រកួតអាស៊ីអាគ្នេយ៍ លើកដំបូង

234

 

ភ្នំពេញ៖ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នេះ គឺជាខួបលើកទី ៦៣ឆ្នាំ នៃការចាប់ផ្ដើមការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកដំបូងដែលបានធ្វើឡើងប្រទេសថៃ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៥៩។
នៅថ្ងៃទី២២ខែឧសភាឆ្នាំ១៩៥៨គណៈប្រតិភូមកពីបណ្តាប្រទេសនៅឧបទ្វីបអាស៊ីអាគ្នេយ៍ (South East Asian Peninsular Games/ SEAP Games) ដែលចូលរួមការប្រកួតកីឡាអាស៊ី នៅទីក្រុងតូក្យូប្រទេសជប៉ុនបានជួបប្រជុំគ្នាហើយបានយល់ព្រមបង្កើតអង្គការកីឡានេះឡើង។ ព្រឹត្តិការណ៍នេះ ដំបូងឡើយមានឈ្មោះថា កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ ( South East Asian Peninsular Games /SEAP Games)។
SEAP Gamesត្រូវបានបង្កើតឡើងដោយលោកLuang Sukhum Nayapraditដែលពេល
នោះជាអនុប្រធានគណៈកម្មាធិការCatiអូឡាំពិកថៃ។ហេតុផលដែលបានស្នើឡើងគឺថាព្រឹត្តិការណ៍កីឡាក្នុងតំបន់នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការការយល់ដឹងនិងទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
ប្រទេសចំនួន ៦ រួមមាន ភូមា (បច្ចុប្បន្នមីយ៉ាន់ម៉ា) កម្ពុជា, ឡាវ, ម៉ាឡាយ៉ា (បច្ចុប្បន្នម៉ាឡេស៊ី) ថៃនិងសាធារណៈរដ្ឋវៀតណាម(វៀតណាមខាងត្បូង)គឺជាសមាជិកស្ថាបនិកនិងបានយល់ព្រមរៀបចំការប្រកួតកីឡារយៈពេល២ឆ្នាំម្ដងក្នុងខែមិថុនាឆ្នាំ១៩៥៩ហើយគណៈកម្មាធិការសហព័ន្ធកីឡា SEAP ត្រូវបានបង្កើតឡើងបន្ទាប់ពីនោះ។

ក្រោយមក SEAP Games លើកដំបូងត្រូវបានប្រារព្ធឡើងនៅទីក្រុងបាងកក ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៥៩ ដោយមានអត្តពលិក និងមន្ត្រី ប្រមាណ ៥២៧នាក់ មកពី ៦ប្រទេសចូលរួម។ យ៉ាងណាក៏ដោយទោះស្ថិតក្នុងចំណោមប្រទេសជាសមាជិកស្ថាបនិក កម្ពុជា មិនអាចចូលរួមក្នុងការប្រកួតលើកដំបូងបានឡើយ ហើយបានបើកទ្វារសម្រាប់ការចូលរួមពីប្រតិភូកីឡារបស់ប្រទេសសិង្ហបុរី។
ប្រទេសដែលចូលរួមប្រកួតលើកដំបូងនាពេលនោះរួមមាន ប្រទេសមីយ៉ាន់ម៉ា, ឡាវ, ម៉ាឡេស៊ី, សិង្ហបុរី វៀតណាមខាងត្បូង និងម្ចាស់ផ្ទះថៃ ប្រកួតលើកីឡាចំនួន ១២ប្រភេទរួមមាន ហែលទឹក, អត្តពលកម្ម, វាយសី, បាល់បោះ, ប្រដាល់សកល, កីឡាទោចក្រយាន, បាល់ទាត់, បាញ់កាំភ្លើង, វាយកូនឃ្លីលើតុ, វាយកូនបាល់, បាល់ទះ និងលើកទម្ងន់ លើ ៦៧វិញ្ញាសា។
ជាលទ្ធផលម្ចាស់ផ្ទះថៃឈរនៅលើគេនៃតារាងមេដាយសរុបពោលគឺរកបានមេដាយសរុប ៧៧គ្រឿង ក្នុងនោះមេដាយមាស ៣៥គ្រឿង, មេដាយប្រាក់ ២៦គ្រឿង និងមេដាយសំរឹទ្ធ ១៦គ្រឿង។ តាមពីក្រោយដោយ មីយ៉ាន់ម៉ា ទទួលបានចំណាត់ថ្នាក់លេខ២, សិង្ហបុរី នៅលេខ៣, ម៉ាឡេស៊ី លេខ៤, វៀតណាម លេខ៥ និងឡាវ លេខ៦៕

អត្ថបទដែលជាប់ទាក់ទង