ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកវគ្គអប់រំសុខភាព និងកីឡាសម្រាប់ជនបញ្ញាខ្សោយនៅភ្នំពេញ

433

ភ្នំពេញ៖ លោកស្រី ហ៊ូសិទ្ធិសោភាល័យនាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានិងលោកឃ្លាំងចន្ធូអគ្គលេខាធិការនៃគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានចូលរួមវគ្គអប់រំសុខភាពនិងកីឡាសម្រាប់ជនបញ្ញាខ្សោយដោយសិក្ខាកាមចំនួន៤០
នាក់ ស្រី១៤នាក់ជាគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡានៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
លោក ឃ្លាំង ចន្ធូបានប្រាប់ឲ្យដឹងថា គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា គឺជាអង្គការសង្គមកីឡាមានការទទួលខុសត្រូវវិស័យកីឡាសម្រាប់ជនពិការខ្សោយសតិបញ្ញានៅកម្ពុជាបានអនុវត្តតាមចលនាស្ប៉េស្យាល់អន្តរជាតិក្នុងគោលបំណងជួយដល់ជនមានពិការភាពខាងបញ្ញាស្មារតីឲ្យមានឱកាសចូលរួមសកម្មភាពក្នុងសង្គមតាម រយៈវិស័យកីឡា។
ជានិច្ចកាលគណៈកម្មាធិការជាតិស្ប៉េស្យ៉ាល់អូឡាំពិកតែងតែយកចិត្តទុកដាក់ដល់ការពង្រឹងនិងពង្រីកចលនាកីឡាល្បែងកម្សាន្តកម្មវិធីត្រួតពិនិត្យសុខភាពនិងកម្មវិធីអប់រំផ្សេងៗទៀតទៅដល់សហគមន៍និងអ្នកគ្រប់គ្រងមើលថែជនពិការខ្សោយសតិបញ្ញានៅតាមបណ្តា
ខេត្ត នានា។
កម្មវិធីនេះមានគោលបំណងអប់សុខភាពនិងកីឡាសម្រាប់ជនបញ្ញាខ្សោយដល់អ្នកទទួលបន្ទុកនិងគ្រូអប់រំកាយនិងកីឡាឲ្យមានការយល់ដឹងអំពីការថែរក្សាសុខភាពនិងវិធីសាស្ត្របង្ហាត់បង្រៀនបានត្រឹមត្រូវដល់ជនបញ្ញាខ្សោយដើម្បីបម្រើសុខុមាលភាពនិងភាពសប្បាយរីករាយដល់ពួកគាត់ដែលជាការពង្រឹង នូវសមត្ថភាព កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញា ស្មារតី មានសាមគ្គីភាព មានទំនាក់ទំនងរវាងប្អូនៗជនមានពិការភាព។
នេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ជនមានពិការភាពនិងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា។
លោកស្រីហ៊ូសិទ្ធិសោភាល័យបានមានប្រសាសន៍ថាចំពោះការពង្រឹងនិងពង្រីកចលនាអប់រំកាយនិងកីឡាតាមរយៈកម្មវិធីសិក្សារបស់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡានិងវគ្គ
បណ្តុះបណ្តាលដល់គ្រូបង្វឹកជាក់ស្តែងនាពេលនេះបានសហការជាមួយគណៈកម្មាធិការជាតិអប់រំកាយនិងកីឡាដល់ប្អូនៗគរុសិស្សនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាដែលពួកគាត់នឹងក្លាយទៅជាគ្រូអប់រំកាយនិងកីឡានាពេលដ៏ខ្លីខាងមុខនេៈអាចទៅបង្ហាត់បង្រៀនមុខវិជ្ជាអប់រំកាយ និងកីឡាដល់សិស្សានុសិស្ស និងមហាជនទូទៅបាន។
ដើម្បីពង្រឹងសមត្ថភាពដល់គរុសិស្សឲ្យយល់កាន់តែច្បាស់អំពីវិញ្ញាសានិងប្រភេទកីឡាផ្សេងៗ ដែលកំពុងវិវឌ្ឍន៍នៅលើសកលលោកនាពេលបច្ចុប្បន្ន ដូចជាប្រភេទ កីឡាអូឡាំពិក កីឡាប៉ារ៉ា ឡាំពិក និងកីឡាស្ប៉េស្យាល់អូឡាំពិកជាដើម។
សម្រាប់កីឡាស្ប៉េស្យាល់ អូឡាំពិក គឺជាកីឡា សម្រាប់ជនពិការខ្សោយសតិបញ្ញា ឬហៅថាជនបញ្ញាខ្សោយដែលពួកគាត់មានកម្រិតIQទាបជាងមនុស្សធម្មតាទូទៅតាមរយៈការត្រួតពិនិត្យវាយតម្លៃពីវេជ្ជបណ្ឌិតជំនាញ៕

អត្ថបទដែលជាប់ទាក់ទង