ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គយចល័តតំបន់៦ បង្ក្រាបឆែកឆេរឃ្លាំងទំនិញចាប់ហួយចម្រុះអត់ពន្ធ ប្រមាណជាង៦០តោន នៅស្រុកស្វាយអន្ទរ

88

 

ខេត្តព្រៃវែង ៖ កម្លាំងចម្រុះសមត្ថកិច្ចគយចល័តតំបន់៦ ចុះបង្ក្រាបឆែកឆេរទំនិញចាប់ហួយចម្រុះប្រភេទប្រមាណជាង៦០តោន និងប្រាំរថយន្តផ្សេងទៀត នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

ទំនិញចាប់ហួយជានំចំណីចម្រុះប្រភេទប្រមាណជាង៦០ តោន និងប្រាំរថយន្តផ្សេងទៀត ដែលឈ្មួញដឹកមកស្តុកទុកក្នុងឃ្លាំងសម្រាប់ចែកចាយបន្ត ត្រូវបានកម្លាំងចម្រុះគយចល័តតំបន់៦ ដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក តាន់ ប៊ុនលី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រៃវែង និងលោកព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៦ ចុះព័ទ្ធឆែកឆេររកឃើញស្តុកទំនិញចាប់ហួយចម្រុះប្រភេទប្រមាណជាង៦០តោន និងនៅលើរថយន្តធំចំនួនប្រាំគ្រឿងទៀត។

មកទល់ពេលនេះសមត្ថកិច្ចមិនទាន់បញ្ជាក់ថា ទំនិញគេចពន្ធមានប៉ុន្មានប្រភេទ នាំចូលតាមច្រកណា ម្ចាស់ទីតាំងឈ្មោះអ្វីឡើយ។
សមត្ថកិច្ចគយ កំពុងដំណើរការនីតិវិធីតាម ច្បាប់ពន្ធគយ ត្រូវពិន័យបង់ជូនរដ្ឋតាមពិនិត្យជាក់ស្តែង ៕

អត្ថបទដែលជាប់ទាក់ទង