ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌព្រែកព្នៅ ទទួលទេយ្យទាន និង បច្ច័យពីព្រះចៅអធិការវត្តសុវណ្ណធម្មរាជ

94

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០២២នេះលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញដែលអមដំណើរដោយអស់លោក.លោកស្រីជាអភិបាលរងខណ្ឌ.ព្រមទាំងមន្រ្តីនៃរដ្ឋបាលខណ្ឌជាច្រើនរូបជាច្រើនរូបទៀតដោយបានទទួលនូវទេយ្យទានជាគ្រឿងបរិភោគជាច្រើនមុខ និង បច្ច័យពី ព្រះគ្រូវិជ័យរតនធម្ម គង់ សាមន ព្រះចៅអធិការវត្តសុវណ្ណធម្មរាជ ដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ។
លោកអភិបាលខណ្ឌព្រែកព្នៅបានមានមតិលើកឡើងអោយដឹងថាចំពោះអំណោយជាទេយ្យទាននិងបច្ច័យខាងលើនោះគឺទុកសម្រាប់ចូលរួមចំណែកដោះស្រាយជួយដល់បងប្អូនប្រជាជនក្រីក្រក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ។
ចំពោះអំណោយជាទេយ្យទាន និង បច្ច័យដែលទទួលបានរួមមាន៖អង្ករ ចំនួន០១តោនទឹកសុទ្ធ ចំនួន៥០កេស.ទឹកក្រូច ចំនួន២០កេស.មី ចំនួន៥០កេស.ទឹកត្រី ចំនួន១០យួរ.ទឹកស៊ីអ៉ីវ ចំនួន១០យួរ.ស្ករស ចំនួន៥០គីឡូ.ទឹកដោះគោខាប់ ចំនួន០២កេស.ត្រីខ ចំនួន៣០យួ និង បច្ច័យ ចំនួនបួនលានរៀលផងដែរ។
គួរំលឹកផងដែរក្នុងមួយរយះអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅបានចុះធ្វើការងារសង្គមនៅក្នុងមូលដ្ឋានជាហូហែរ និង ចុះសាក់សួរស្ខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដល់លំនៅស្ថានពួកព្រមទាំងផ្ដល់អំណោយ និង ថវិកាដល់បងប្អូនប្រជាពលរដ្ឋក្រីក្របានជាច្រើនរាប់រយក្រុមគ្រួសារហើយនិងបន្តចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៅពេលទទួលបានព័ត៌មានពីបណ្ដាសង្កាត់និមួយៗមកថាមានបងប្អូនជួបការខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃពិសេសជនចាស់ជរាគ្មានទីពឹង ស្រ្តីមេមាយមានកូនចៅច្រើន និង បងប្អូនជនពិកា។ល។និង។ល។

អត្ថបទដែលជាប់ទាក់ទង