ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកញ្ចប់ថវិកាចំនួន៦២,៩លានដុល្លារ ដើម្បីជួយ កម្ពុជា លើកកម្ពស់សន្តិសុខស្បៀង

42

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកញ្ចប់ថវិកាចំនួន៦២,៩លានដុល្លារ ដើម្បីជួយ កម្ពុជា លើកកម្ពស់សន្តិសុខស្បៀង និងជំរុញកំណើន សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដោយ ការកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃក៏ដូចជាការធ្វើពាណិជ្ជកម្ម ផ្លូវ ការ និងផលិត ផល បសុសត្វ។ នេះបើយោងតាមសេច ក្ដីប្រកាសព័ត៌មានរបស់ADB។
លោក Srinivasan Ancha អ្នកជំនាញជាន់ខ្ពស់ផ្នែកបម្រែបម្រួល អាកាស ធាតុរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា អនុវិស័យបសុសត្វមានសារៈ សំខាន់ ណាស់ ចំពោះជីវភាព រស់នៅ តាមតំបន់ជនបទប្រកបដោយនិរន្តរភាពនិងសន្តិសុខ ស្បៀង នៅ ក្នុងប្រទេសកម្ពុជា ហើយវាផ្តល់ឱកាស ជា ច្រើនសម្រាប់កសិករលក្ខណៈ គ្រួសាររួម ទាំង ស្ត្រីនិងកសិអាជីវកម្មខ្នាតតូចនិងមធ្យម។ លោកបានបញ្ជាក់ថា៖ «សត្វពាហនៈនិងក្របី ស្ទើរ តែទាំងអស់គឺជាកម្ម សិទ្ធិ របស់កសិករលក្ខណៈគ្រួសារទោះបីជាផលិតកម្មជ្រូក និង បសុបក្សី កំពុងមានលក្ខណៈជាពាណិជ្ជកម្មកាន់តែខ្លាំងឡើងក៏ដោយ។ ជំនួយរបស់ADB នឹងអនុញ្ញាតឱ្យអនុវិស័យ នេះអាចទាញយកសក្តានុពលនៃកំណើនខ្ពស់ នាំមកដោយការ កើនឡើងនៃការប្រើប្រាស់សាច់ ក្នុងស្រុក ដែលកើតឡើងដោយសារកំណើនសេដ្ឋកិច្ច នគរូប នីយកម្ម ចំនួនប្រជាជនកើនឡើង ឱកាសពាណិជ្ជកម្ម និងការធ្វើឱ្យប្រសើរជាលំដាប់ ក្នុងការគ្រប់គ្រងជំងឺ និងអាហារូបត្ថម្ភសម្រាប់សត្វ»។
លោក Srinivasan Ancha បានលើកឡើងថា គម្រោងកែលម្អសុខភាព និងខ្សែ សង្វាក់ តម្លៃបសុសត្វឆ្លងព្រំដែនក្នុងមហាអនុតំបន់មេគង្គ(GMS) នឹងផ្តល់អត្ថប្រយោជន៍ ដោយ ផ្ទាល់ ដល់គ្រួសារយ៉ាងហោចណាស់ ៤០ ០០០ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ឧត្តរមាន ជ័យ ព្រៃវែង សៀមរាប និងខេត្ដតាកែវ តាម រយៈ ការជំរុញការ វិនិយោគ លើហេដ្ឋា រចនា សម្ព័ន្ធ សមត្ថភាពស្ថាប័ន និងបច្ចេកទេសនិងគោលនយោបាយគាំទ្រសំខាន់ៗ។ លោក បាន បញ្ជាក់បន្ថែមថា៖ «វាក៏នឹងអភិវឌ្ឍហេដ្ឋា រចនា សម្ព័ន្ធ នៅក្នុងខេត្តកណ្តាល កំពង់ធំ និង ខេត្ដពោធិ៍សាត់ ដើម្បីបំពេញតម្រូវការទូទាំងប្រទេសសម្រាប់ វ៉ាក់សាំងបសុ សត្វ និងការ បង្កាត់ ពូជសិប្បនិម្មិត។ គម្រោងនេះ នឹងលើកកម្ពស់ផលិតភាពនិងភាពធន់នៃ អនុវិស័យ បសុសត្វដោយកាត់បន្ថយហានិភ័យនៃជំងឺសត្វឆ្លងដែនជំងឺឆ្លងពីសត្វ និងភាព សាំ នឹង ថ្នាំ សម្លាប់ មេរោគបង្កើតការត្រួតពិនិត្យសុខភាពសត្វ និងការផ្តល់សេវាធ្វើ ឱ្យ ប្រសើរ ឡើងនូវ សុវត្ថិភាពម្ហូប អាហារនិងជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់ក្នុងមហាអនុ តំបន់មេគង្គ»។
បើតាមអ្នកជំនាញជាន់ខ្ពស់ផ្នែកបម្រែបម្រួល អាកាស ធាតុរបស់ ADB បានឱ្យដឹង ទៀត ថា ជំនួយរបស់ ADB នឹងលើកកម្ពស់ផលិតកម្មបសុសត្វបត់បែនតាមអាកាសធាតុ ដែល ជាវិធី សាស្រ្ត ធ្វើអន្តរកម្ម និងតម្រង់ទិសប្រព័ន្ធបសុសត្វឆ្លើយតបនឹងបម្រែបម្រួល អា កាស ធាតុ ព្រម ទាំងកាត់បន្ថយការ បំភាយ ឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនក្នុងមួយតោននៃ សាច់ ដែល ផលិត ធ្វើឱ្យប្រសើរឡើងនូវនិរន្តរ ភាព តាម ខ្សែសង្វាក់តម្លៃបសុសត្វ និងរួម ចំណែក ដល់ កិច្ចខិតខំប្រឹងប្រែងស្តាឡើងវិញពីកូវីដ១៩។ ទន្ទឹមនេះ វាក៏នឹង គាំទ្រ ដល់ការអនុវត្តវិធី សាស្រ្ត One Health ដែលមានបំណងធ្វើឱ្យមានតុល្យភាពប្រកបដោយ និរន្តរភាព និង ធ្វើឱ្យសុខភាពរបស់មនុស្សសត្វ និងប្រព័ន្ធអេកូឡូស៊ីកាន់តែប្រសើរឡើងពង្រឹងការចូល រួម របស់ វិស័យ ឯកជន និងជួយធ្វើអន្តរកម្ម ការគ្រប់គ្រងបសុសត្វឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រង ឌីជីថល និង សេវាកម្ម ព័ត៌មាន។
សូមជម្រាបជូនថា គម្រោងនេះ នឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីចំនួន ៥០ លានដុល្លារ ពីធនធានសម្បទានរបស់ ADB ជំនួយមូលនិធិអភិវឌ្ឍន៍អាស៊ី(ADF) ចំនួន ១២លានដុល្លារ និងជំនួយឥតសំណងចំនួន ៩០០ ០០០ ដុល្លារ ពីមូលនិធិបម្រែបម្រួល អាកាសធាតុ(CCF)។ មូលនិធិអភិវឌ្ឍន៍អាស៊ីផ្តល់ជំនួយដល់ប្រទេសសមាជិកកំពុង អភិ វឌ្ឍន៍ របស់ ADB ហើយមូលនិធិអភិវឌ្ឍន៍អាស៊ីមានគោលបំណងពង្រឹងការគាំទ្រ ដល់ ការ អភិវឌ្ឍប្រកបដោយកាបូនទាបនិងភាពធន់នឹងអាកាសធាតុក្នុងប្រទេសសមាជិកកំពុង អភិវឌ្ឍន៍។ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)នឹងផ្តល់ប្រាក់កម្ចីចំនួន៤៣ លាន ដុល្លារដល់គម្រោងនេះ ដែលចំនួននេះនឹងត្រូវគ្រប់គ្រងដោយ ADB ។
គម្រោងនេះ គឺស្របតាមផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល និងយុទ្ធ សាស្ត្រ ភាពជាដៃគូរប្រចាំប្រទេសរបស់ADB សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩ -២០២៣៕ សំរិត

អត្ថបទដែលជាប់ទាក់ទង