ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញជើងឯក ប្រណាំងម៉ូតូលើវាលរាប

245

ភ្នំពេញ៖ព្រឹត្តិការណ៍កីឡាប្រណាំងម៉ូតូលើវាលរាប ដណ្តើមពានរង្វាន់ ELF CUP RACE ENDURANCE ដែលរៀបចំឡើង ដោយភ្នាក់ងារខារ៉ាកម្ពុជា ក្រោមការឧបត្ថម្ភធំពីក្រុមហ៊ុន Total Energie Cambodia បានរកឃើញម្ចាស់ជើងឯកប្រចាំឆ្នាំ
២០២២ហើយ បន្ទាប់ពីដំណើរការពេញ១ថ្ងៃ នៅទីលានប្រណាំងយ៉ាម៉ាម៉ូតូស៊ើឃ្វីត (YAMAMOTO CIRCUIT) ខេត្តកំពង់ស្ពឺ ។
ពានរង្វាន់ Elf Cup Race Endurance ២០២២នេះ បានទៅលើក្រុម PT Racing Team បន្ទាប់ពីបានប្រកួតយ៉ាងស្វិតស្វាញអស់ពេល២ម៉ោងនិង៣០នាទី។ក្រុម PT Racing ធ្វើបានល្អ ក្នុងការប្រកួតប្រកបដោយភាពស្ទាត់ជំនាញនិងភាពជឿជាក់ដោយបានបញ្ជាម៉ូតូចំនួន
១៣៣ជុំនាំមុខគូប្រកួតតាំងពីនាទីដំបូងរហូតដល់បញ្ចប់ក្លាយជាជើងឯក Class Endurance
ប្រចាំឆ្នាំ២០២២នេះ។ចំណែកចំណាត់ថ្នាក់លេខ២បានទៅក្រុម LS 2 RacingTeam និងលេខ៣បានទៅក្រុម RC Customer។
លោក ជីវ័ន បូរិនប្រធានក្រុមបច្ចេកទេសក្រុមភ្នាក់ងារការ៉ាកម្ពុជា(KARA) បានឱ្យដឹង
ថា ក្រៅពីការប្រកួត Class អែនឌូរែន នៅមានការប្រកួត ៣ Class ផ្សេងទៀត រួមមាន៖ Class A, Class B និង Class C និងមានកីឡាករ កីឡាការិនីចូលរួមចំនួន៤៨នាក់។ ក្រោយពីធ្វើការប្រកួត អស់រយៈពេល១ថ្ងៃ អ្នកជំនាញរូបនេះ បានកត់សម្គាល់ថាកីឡាករកីឡាការិនីមានការយល់ដឹង ឈានឡើងមួយកម្រិតទៀតជាពិសេសបច្ចេកទេសប្រព័ន្ធសុវត្តិភាពច្បាប់លក្ខន្តិកៈបើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅដូចជាសម្ភារសុវត្តិភាពមាន អាវ, មួក, ស្រោមដៃ, និងសម្ភារចាំបាច់មួយចំនួនទៀត ដែលធានាពីសុវត្ថិភាពក្នុងពេលប្រកួត។

ចំណែកកីឡាករនៃក្រុម PT Racing បានសម្តែងអារម្មណ៍រីករាយយ៉ាងខ្លាំងចំពោះ
ជោគ ជ័យដែលដណ្ដើមបានពាន ClassEndurance ដោយមិននឹកស្មានថាអាចឈ្នះពានរង្វាន់នេះឡើយ។
ក្រុមម្ចាស់ពានរូបនេះរំពឹងថាតាមរយៈជោគជ័យនេះនឹងជួយលើកទឹកចិត្ត នឹងខិតខំប្រឹងប្រែង ឱ្យពួកគេខិតខំប្រឹងប្រែងប្រកួតកាន់តែខ្លាំងនៅ ClassA,ClassB ដើម្បីដណើ្ដមជ័យជម្នះមកជូនក្រុមរបស់ខ្លួនបន្ថែមទៀត។

សូមបញ្ជាក់ថា ជើងឯកពានរង្វាន់ ELF CUP RACE ENDURANCE ឆ្នាំ២០២២នេះ លើ Class Endurance ទទួលបាន ពាន១ ថវិកា៤លានរៀល,លេ២ ពាន១ អមដោយប្រាក់រង្វាន់៣លានរៀល, លេខ៣ ទទួលបានពាន១ អមដោយប្រាក់រង្វាន់ ២លានរៀល ក្រៅពីនេះនូវមានប្រេងម៉ាស៊ីន១កេសនិងប័ណ្ណចាក់ប្រេងសាំងចំនួន ១០០ដុល្លារអាមេរិកដូចៗគ្នា ដែលផ្ដល់ជូនពីក្រុមហ៊ុន Total Energie៕

អត្ថបទដែលជាប់ទាក់ទង