ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាត្រៀមខ្លួន បានល្អសម្រាប់ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម

31

ភ្នំពេញ៖ពេលនេះកម្ពុជាបានទទួលស្គាល់ខ្លួនឯងថាគ្រប់គណៈកម្មការជំនាញរបស់
គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ បានត្រៀមលក្ខណៈបានគ្រប់ជ្រុងជ្រោយនិងមានភាពល្អប្រសើរដូចៗគ្នាដោយគ្រាន់តែបំពាក់លក្ខណៈពិសេសម្រាប់អត្តពលិកពិការប៉ុណ្ណោះ។
ខាងលើនេះនេះជាការការលើកឡើងរបស់លោកវ៉ាត់ ចំរើនអគ្គលេខាធិការជាតិរៀបចំ
កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣(CAMSOC/CAMAPGOC)នៅក្រោយបញ្ចប់កិច្ចប្រជុំរបស់គណៈកម្មការជំនាញជាមួយសហព័ន្ធកីឡាជនពិការអាស៊ាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។
លោកអគ្គលេខាធិការរូបនេះមានប្រសាសន៍ថា៖«យើងបានរៀបចំកិច្ចប្រជុំមួយដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការជំនាញជាមួយនឹងសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិ CAMSOC ដោយបានឲ្យរូបលោកដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ។ ជាពិសេសគណៈកម្មការជំនាញទាំងអស់ដែលយើងត្រូវធ្វើកិច្ចប្រជុំពិសេសមួយរវាងសហព័ន្ធកីឡាជនពិការអាស៊ានជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម»។

លោកអគ្គលេខាធិការបន្ថែមថា៖«ដើម្បីឱ្យកិច្ចប្រជុំនេះដំណើរដោយរលូននិងទទួល
បានលទ្ធផលល្អក្នុងកិច្ចសហប្រតិការឱ្យបានស៊ីជម្រៅយើងត្រូវធ្វើការរួមគ្នានិងធ្វើឱ្យកិច្ចប្រជុំនេះមានកិត្តិយសក្នុងនាមយើងជាម្ចាស់ផ្ទះ។ដូច្នេះយើងបានពិភាក្សាគ្នានិងផ្តល់ជាមតិយោ
បល់ក្នុងការរៀបចំឱ្យគណៈកម្មការនីមួយៗទទួលខុសត្រូវក្នុងការធ្វើបដិសណ្ឋារកិច្ចទទួល
ភ្ញៀវ ការរៀបចំកិច្ចប្រជុំ ការរៀបចំខ្លឹមសារ ការរៀបចំបន្ស៊ីគ្នារវាងគណៈកម្មការជំនាញយើង និងគណៈកម្មការសហព័ន្ធកីឡាជនពិការអាស៊ានដោយនេះជាភារកិច្ចនិងជាតួនាទីរបស់យើងទាំងអស់គ្នា»។

កិច្ចប្រជុំនេះលោកអះអាងថាវាពិតជាមានសារសំខាន់ណាស់ពីព្រោះជាកិច្ចប្រជុំមួយ
ចុងក្រោយ ដែលបានជជែកគ្នាច្បាស់លាស់ និងមានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)ជាមួយគ្នាមួយដែលបែងចែកការទទួលខុសត្រូវនិងយល់គ្នាថាការងារទាំងអស់នេះថាតើAPSFត្រូវធ្វើការងារអ្វីខ្លះជាមួយម្ចាស់ផ្ទះកម្ពុជាហើយកម្ពុជាត្រូវធ្វើកិច្ចការអ្វីខ្លះជាមួយសហព័ន្ធជនពិការអាស៊ាន។នេះគឺជាទិសដៅតែមួយជោគជ័យរួមគ្នាតែមួយក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។
កិច្ចប្រជុំនេះយើងនឹងធ្វើពីថ្ងៃទី១៥ស្អែកនេះដល់ទី១៧ខែធ្នូឆ្នាំ២០២២នៅសណ្ឋាគារហៃយ៉ាត់ ដោយយើងបានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនារួចហើយ ទៅលើការរៀបចំកិច្ចប្រជុំដ៏ពិសេសនេះ។ យើងឃើញថា សកម្មភាពរបស់ CAMSOC  និង CAMAPGOC ដែលជាគណៈកម្មាធិការជាតិទទួលខុសត្រូវរៀបចំការប្រកួតស៊ីហ្គេមនិងអា
ស៊ានប៉ារ៉ាហ្គេមនេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការងារមមាញឹកហើយជាមួយការមមា
ញឹកនេះ យើងនឹងមានកម្មវិធីការងារ កាន់តែច្បាស់លាស់ពីមួយជំហានទៅមួយជំហាន។ អ៊ីចឹងអ្វីដែលយើងធ្វើនេះគឺយើងធ្វើទន្ទឹមគ្នា។យើងមិនទុកចោលផ្នែកណាមួយនោះទេគណៈ
កម្មការជំនាញទាំងអស់ ត្រូវការរួមគ្នាទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឱ្យបានល្អប្រសើរ។
ភាពម្ចាស់ការរបស់ស៊ីហ្គេមគឺដូចគ្នាទៅនឹងភាពម្ចាស់ការនិងលទ្ធផលនៃការរៀបចំអាស៊ានប៉ារ៉ាហ្គេមដែរពោលគឺដូចគ្នាដោយគ្រាន់តែរៀបចំឱ្យមានលក្ខណៈពិសេសសម្រាប់កីឡាករ កីឡាការិនីពិការ។
ដំណើរការនៃវឌ្ឍនភាពការងារស៊ីហ្គេមប៉ុណ្ណាគឺវឌ្ឍនភាពការងាររបស់អាស៊ានប៉ារ៉ា
ហ្គេម ក៏ប៉ុណ្ណឹងដែរ ដូច្នេះយើងអត់មានអ្វីត្រូវបារម្ភទេគឺយើងធ្វើឱ្យដូចគ្នាតែយើងធ្វើឱ្យពិសេស សម្រាប់បងប្អូនជាកីឡាករ កីឡាការិនីជនពិការប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង