ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ៖ ប្រពន្ធសម្លាញ់ថ្ងៃ១៥ធ្នូនេះ ជាថ្ងៃកំណើតអូន

59

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ប្រពន្ធសម្លាញ់ថ្ងៃ១៥ធ្នូនេះ ជាថ្ងៃកំណើតអូន ក្នុងពេលបងជាប្តី ជាប់បំពេញការងារនៅក្រៅប្រទេស។ សង្ឃឹមថាកូនៗនិងចៅៗ នឹងទៅបាយល្ងាចកំដរអូន ដែលក្នុងពេលម៉ោងនោះបងកំពុងស្ថិតនៅអាកាស។

សម្តេច បានមានប្រសាសន៍បន្តថា សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ខួបលើក៤៧ នៃថ្ងៃរៀបការរបស់យើង(៥មករា១៩៧៦.៥មករា២០២៣) ដែលពេល នោះយើងនៅក្មេងៗ ដែលខុសជាមួយពេលនេះ យើងមានចៅរហូត២២នាក់។ សូមជូនពរលោកយាយប្រពន្ធពីចម្ងាយ៕

អត្ថបទដែលជាប់ទាក់ទង