ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋនិងកុមារ២២នាក់ ត្រូវនគរបាលវរការពារព្រំដែនគោក៨១៥ និងនគរបាលប៉ុស្តិ៍បឹងបេងឃាត់យកមកអប់រំ ខណ:ដែលព្យាយាមឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ

77

បន្ទាយមានជ័យ: ដោយទទួលបានការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការឡេបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលតាមព្រំដែនត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ព័ន្ធ និងត្រូវបង្ក្រាបរាល់បទល្មើឆ្លងដែនគ្រប់ប្រភេទ។

ជាក់ស្តែងនៅវេលាម៉ោង ១៧:១៥នាទី កម្លាំងប៉ុស្តិ៍ចំបក់ ០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ៨១៥ បានចាត់តាំងលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរងទទួលទិសប៉ុស្តិ៍ចំបក់ និងលោកវរសេនីយ៍ត្រី ប៊ុន គុណ នាយប៉ុស្តិ៍ចំបក់បាន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង បានទប់ស្កាត់ប្រជាពលរដ្ឋចំនួន ២២នាក់ (ស្រី០៩នាក់ កុមារ០៥នាក់) បម្រុងលួចឆ្លងដែនខសច្បាប់ទៅប្រទេសថៃ នៅចំណុចផ្ទះដែលម្ចាស់ទុកចោល មួយកន្លែងក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ពលរដ្ឋទាំងនេះត្រូវបានស្ទាក់ឃាត់យកមកសួរនាំ និងអប់រំ ខណះពួកគាត់ត្រូវបានមេខ្យល់យកមកបោះបង់ចោលនៅព្រំដែន និងពួកគាត់បានព្យាយាមឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់។ ពលរដ្ឋទាំងនោះមកពីខេត្តចំនួន
០៤គឺ:១-បន្ទាយមានជ័យ ១៣នាក់ ២-ឧត្តរមានជ័យ ០១នាក់ ៣.ខេត្តបាត់ដំបង ០៤នាក់ ៤.កំពង់ធំ ០៤នាក់។

តាមការសួរនាំ ពួកគាត់ជិះរថយន្តឈ្នួលមកចុះនៅចំណុចផ្លូវចូលច្រកបឹងបេង រួចធ្វើដំណើរទៅឈប់សម្រាកក្នុងផ្ទះមួយកន្លែង (ដែលម្ចាស់ទុកចោល) ចម្ងាយ ប្រហែល ១០០ម៉ែត្រ ពីផ្លូវជាតិ បំណងឆ្លងទៅប្រទេសថៃ (ស៊ីឈ្នួលកាប់អំពៅ) ។បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការនគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង