ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ២នាក់

57

 

ភ្នំពេញ ៖ ក្រោយធ្វើសកម្មភាពលួចម៉ូតូ បានប៉ុន្មានម៉ោង ជនសង្ស័យ ២នាក់ ត្រូវនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបានភ្លាម នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២,០៤នាទីទៀបភ្លឺ ត្រង់ចំណុចបុរីលឹមឈាងហាក់ ផ្លូវ១០០៣ ក្រុមទី៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ គឹម បញ្ញារ័តន៍ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ មុខរបរអ្នកសារពត៌មាន។

ចំណែកជនសង្ស័យទាំង២នាក់ ៖
១-ឈ្មោះ សុខ ជា ហៅ ណាន ភេទប្រុស អាយុ!២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅតាមដីឡូត៍ក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកមុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ឃាត់ខ្លួន។

២-ឈ្មោះ សាយ រតនា ហៅ លាន ភេទប្រុស អាយុ២៧ ឆ្នាំ ស្នាក់នៅតាមដីឡូត៍ក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក(មានសារធាតុញៀន) ឃាត់ខ្លួន ។
៣-ឈ្មោះ ហាន ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ (គេចខ្លួន)។
សំភារៈដកហូត ៖ ម៉ូតូ០១គ្រឿង ម៉ាកស៊ុយ ស៊ុយគីប៊ីតប៊យ ពណ៌ ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១i ៤១៦៨ ជារបស់ជនរងគ្រោះ( ប្រគល់ឲ្យជនរងគ្រោះវិញ)។

សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង កើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅផ្ទះ ត្រូវបានជនសង្ស័យ ចូលធ្វើសកម្មភាព លួចតែម្តង។ ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះនិងមានការសហការណ៍ពីជនរងគ្រោះ រហូតដល់ម៉ោង១៥,១២នាទី ថ្ងៃ ខែ ឆ្នាំដដែល ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចដីឡូត៍ ផ្លូវបេតុង ក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃុំខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿង បញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង