ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ផ្នែក​ប្រឆាំង​គ្រឿងញៀន​​កូរ៉េ​ខាងត្បូង​ សំណូមពរ​ឲ្យ​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ជួយ​បង្ក្រាប​ និង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​កូរ៉េ​ ​នៅ​លើ​ទឹកដី​កម្ពុជា​ ដែល​កំពុង​ប្រព្រឹត្តិ​បទល្មើស​

32

 

​ភ្នំពេញ​ ៖​ លោក​ឧត្តមសេនីយ៍ទោ​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ គី​ម​ អ៊ិ​ន​ស៊ុ​ង​ (Kim​ Eunsung)​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ និង​ជា​តំណាង​សមត្ថកិច្ច​មក​ពី​ការិយាល័យ​ស៊ើបអង្កេត​បទល្មើស​កូរ៉េ​ខាងត្បូង​ (Korean​ International​ Police​ Agency)​ និង​នគរបាល​អន្តរជាតិ​ (Korea​ NCB)​ អម​កុងស៊ុល​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ ប្រចាំ​នៅ​កម្ពុជា​ នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២២​ ។​

​លោក​ គី​ម​ អ៊ិ​ន​ស៊ុ​ង​ (Kim​ Eunsung)​ បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ស្ថាប័ន​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​កូរ៉េ​ និង​បាន​កោតសរសើរ​នូវ​ស្នាដៃ​មន្ត្រី​អនុវត្ត​ច្បាប់​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដែល​រយៈពេល​ល​កន្លង​មក​បាន​បង្ក្រាប​ និង​ចាប់ខ្លួន​ជនល្មើស​ជា​ជនជាតិ​កូរ៉េ​ ដែល​មាន​និវេទន៍​ក្រហម​ និង​បាន​បញ្ជូន​ខ្លួន​ទៅ​កាត់ទោស​នៅ​ប្រទេស​កូរ៉េ​វិញ​ ។​

​ក្នុង​ឱកាស​នោះ​ លោក​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ ផ្នែក​ប្រឆាំង​គ្រឿងញៀន​ និង​ជា​តំណាង​សមត្ថកិច្ច​មក​ពី​ការិយាល័យ​ស៊ើបអង្កេត​បទល្មើស​កូរ៉េ​ខាងត្បូង​ ក៏​បាន​សំណូមពរ​សូម​ឲ្យ​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ជួយ​បង្ក្រាប​ និង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​កូរ៉េ​ មួយ​ចំនួន​ទៀត​នៅ​លើ​ទឹកដី​កម្ពុជា​ ដែល​កំពុង​ប្រព្រឹត្តិ​បទល្មើស​ ។​

​ជា​ការ​ឆ្លើយ​តប​ លោក​ឧត្តមសេនីយ៍ទោ​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បាន​ស្នើ​សុំ​សមត្ថកិច្ច​កូរ៉េ​អោយធ្វើ​ការ​ផ្តល់​នូវ​ព័ត៌មាន​លម្អិត​ ដើម្បី​ងាយស្រួល​ក្នុង​ការ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ និង​ស្នើ​សុំ​គោលការណ៍​ស៊ើបអង្កេត​បន្ត​ និង​ឈាន​ទៅ​បង្ក្រាប​ចាប់ខ្លួន​ជនល្មើស​។​

​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍ទោ​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ និង​លោក​ឧត្តមសេនីយ៍ទោ​ អ៊ិ​ន​ សុង​ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ក៏​បាន​សម្តែង​នូវ​ក្តី​រីករាយ​ និង​ស្វាគមន៍​ជា​និច្ច​នូវ​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​មក​ពី​ការិយាល័យ​ស៊ើបអង្កេត​បទល្មើស​កូរ៉េ​ខាងត្បូង​។​

​ក្នុង​ជំនួប​ពិភាក្សា​គ្នា​នេះ​ដែរ​ ភាគី​ទាំង​ពីរ​បាន​ថ្លែងអំណរគុណ​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​កិច្ចសហការ​ល្អ​នា​ពេល​កន្លង​មក​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​បាន​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​សមត្ថកិច្ច​ប្រទេស​ទាំង​ពីរ​ សំដៅ​បង្ក្រាប​ឧក្រិដ្ឋជន​គ្រឿងញៀន​ឲ្យ​បាន​ដល់​ប្ញ​ស​គល់​ ៕​

អត្ថបទដែលជាប់ទាក់ទង