ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការលើកកម្ពស់ សហគ្រិនស្ត្រីនៅអាស៊ាន និងអូស្ត្រាលី

36

ភ្នំពេញ៖ ការគាំទ្រដល់ការពង្រឹងអំណាច សេដ្ឋកិច្ចរបស់ស្ត្រី គឺជាអាទិភាពដ៏សំខាន់សម្រាប់ប្រទេសអូស្ត្រាលី កម្ពុជា និងអាស៊ាន។ គោលនយោបាយយេនឌ័រល្អ គឺជាគោលនយោបាយសេដ្ឋកិច្ចល្អ។

សប្តាហ៍នេះ ស្ថានទូតអូស្ត្រាលីប្រចាំនៅទីក្រុងភ្នំពេញ និង ក្រសួងកិច្ចការនារី Ministry of Women’s Affairs of Cambodia (ដោយមានការគាំទ្រពីអង្គការមូលនិធិអាស៊ី The Asia Foundation) បានរៀបចំវេទិកា ‘អ្នកដឹកនាំជាស្ត្រី អាស៊ាន-អូស្ត្រាលី៖ ការលើកកម្ពស់សហគ្រិនស្រ្តី ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចក្នុងតំបន់’ ដែលវេទិកានេះជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអ្នកដឹកនាំស្ត្រីអាស៊ានលើកទី២។ ឯកអគ្គរាជទូត កាង ព្រមទាំង លោកជំទាវ គ្រីស្ទីន ខ្លក ឯកអគ្គរាជទូតអូស្ត្រាលីទទួលបន្ទុកកិច្ចការស្ត្រី និងកុមារី និង លោកជំទាវ ចន្ទ សូរីយ៍ ជាតំណាងមកពីក្រសួងកិច្ចការនារីកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីនេះ។

វេទិកានេះបានប្រមូលផ្តុំសហគ្រិនស្ត្រីចំនួន ២៦នាក់ មកពីប្រទេសអូស្ត្រាលី និងគ្រប់ប្រទេសសមាជិកអាស៊ាន ដើម្បីទំនាក់ទំនង និងពិភាក្សាអំពីនិន្នាការ និងការអភិវឌ្ឍសំខាន់ៗលើភាពជាសហគ្រិនស្ត្រីនៅក្នុងតំបន់។ វេទិកានេះ ក៏បានផ្តល់ឱកាសដល់សហគ្រិនស្ត្រីដើម្បីផ្តល់យោបល់ជាក់ស្តែងអំពីការជំរុញនូវការអនុវត្តសេចក្តីប្រកាសអាស៊ានស្តីអំពីភាពជាសហគ្រិនស្ត្រី ដែលត្រូវបានអនុម័តដោយថ្នាក់ដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

អូស្ត្រាលី និងកម្ពុជា សង្ឃឹមថា វេទិកានេះ ជាផ្នែកមួយទៀតក្នុងការលើកកម្ពស់សហគ្រិនភាពជាស្ត្រីនៅ ក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង