ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកហែលទឹកវ័យក្មេង៣រូប ចេញទៅប្រកួត ជើងឯកយុវជនអាស៊ីអាគ្នេយ៍នៅហ្វីលីពីន

170

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ជូនកីឡាករកីឡាការិនីវ័យក្មេងចំនួន៣រូប គ្រូបង្វឹកជនជាតិជប៉ុន១រូប និងប្រធានប្រតិភូ១រូប ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកម្រិតអន្តរជាតនៅទីក្រុងម៉ានិល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៥រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។

លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែល ទឹកបានមានប្រសាសន៍ថា ការបញ្ជូនកីឡាករ-កីឡាការិនីវ័យក្មេងចំនួន៣រូប ចូលរួមការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកនេះ ដែលមានសមត្ថភាពល្អប្រសើរអាចចូលរួមប្រកួតប្រជែង បញ្ជូនកីឡាករ-កីឡាការិនីវ័យក្មេងចំនួន៣រូបនៅក្នុងតំបន់បាន។

កីឡាករ-កីឡាការិនីវ័យក្មេងទាំង៣រូបនោះមានអាយុក្រោម១២ឆ្នាំ គឺកីឡាករ សុខ វឌ្ឍន៍នួន កីឡាការិនី កាំង មុយនីន និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត និងអ្នកគ្រូជនជាតិជប៉ុន ព្រមទំាងរូបលោកជាប្រធានប្រតិភូ៕

អត្ថបទដែលជាប់ទាក់ទង