ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរេីន ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤៣

147

ព្រះសីហនុ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធជុំវិញខេត្ត នៅសាលប្រជុំក្រុមប្រឹក្សាខេត្ដព្រះសីហនុ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ ឯកឧត្តម វង្ស ផាណាត បានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខេត្ត -ពិនិត្យ ពិភាក្សានិងអនុម័តរបាយការណ៍ប្រចាំខែវិច្ឆិកាឆ្នាំ២០២២ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២)។ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើគម្រោងអភិវឌ្ឍខេត្តឆ្នាំ២០២៣ ប្រើប្រាស់ថវិកាអភិវឌ្ឍខេត្ត ដែលបានធ្វើការកែសម្រួលបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ថវិកាផ្នែកអភិវឌ្ឍជាលើកទី២។ ៣-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ ៤-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ៤-គណៈកម្មាធិការលទ្ធកម្ម ៥-ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ និង៦-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការសាលាខេត្ត ។

ទន្ទឹមនឹងនោះ ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានស្នើឲ្យមន្ត្រីជួរមុខ ព្រមទាំងប្រជាពលរដ្ឋ អញ្ជើញទៅវ៉ាក់សាំងជំងឺកូវីដ១៩ ដូសជំរុញទី៦  ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ឲ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្ដម បន្ដថា សម្រាប់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤៤ ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទិ៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដូច្នេះ ស្នើសុំអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពពាក់ព័ន្ធ ដាក់របាយការណ៍ឱ្យបានច្បាស់លាស់ពីចំណុខខ្លាំង និងចំណុចខ្សោយរបស់អង្គភាពខ្លួនដើម្បីធ្វើការកែតម្រូវ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ក្នុងឳកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តម លោកជំទាវ សមាជិក្រុមប្រឹក្សាខេត្ត បានលេីកដៃអនុម័តក្នុងស្មារតីអង្គប្រជុំ ៦ចំណុចសំខាន់ៗ និងស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្ដលើកពីចំណុចខ្វះខាតមកកែតម្រូវអោយល្អថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង