ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិស័យ SMEs នៅតែបន្តដើរតួរនាទីសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ដោយបានចូលរួមចំណែកប្រមាណ៥៨%នៃផលិតផលក្នុងស្រុកសរុប

79

ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យម បានរួមចំណែក ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និងបានចូលរួមប្រមាណ ៥៨% នៃផលិតផលក្នុងស្រុកសរុប ខណៈអ្នកជំនាញមើលឃើញថា វិស័យនេះ នៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច។
លោក ឧកញ៉ា កូយ ឡេសាន បានឲ្យដឹងថា បច្ចុប្បន្ន ចំនួននៃសហគ្រិនក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម កាន់តែកើនឡើងជាលំដាប់ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះយើងក៏សង្កេតឃើញកំណើនសហគ្រិនវ័យច្រើនផងដែរ ដែលបានបង្ហាញពីសញ្ញាណវិជ្ជមានសម្រាប់វិស័យមួយនេះ ស្របពេលវិស័យនេះ បាននឹងកំពុងចូលរួមចំណែកប្រមាណ៥៨%នៃGDPកម្ពុជា។
ក្នុងពិធី បញ្ចប់ការងារសាងសង់គ្រោងអគារ Chief Tower ក្រោមការអភិវឌ្ឍន៏ដោយក្រុមហ៊ុន JS Property Internationalកាលពីពេលថ្មីៗនេះ លោក ឧកញ៉ា កូយ ឡេសាន បានគូ.
សបញ្ជាក់ថា ទន្ទឹមនឹងការកើនឡើង នៃវិស័យ SMEsនេះ លោកបានមើល ឃើញពីតម្រូវការនៃការជួយការិយាល័យ សម្រាប់ដំណើរការអាជីវកម្មក្នុងឧស្សាហកម្មនេះផងដែរ ខណៈលោកមើលឃើញថា ទីផ្សារជួល និងទិញលក់ខុនដូ ក៏បាននិងបង្ហាញនូវសញ្ញាវិជ្ជមានឡើងវិញ ក្រោយកូវីដត្រូវបានបិតបញ្ចប់ និងការប្រកាសបើកប្រទេសឡើងវិញរបស់ចិន ដែលជាទីផ្សារធំមួយរបស់កម្ពុជា។

លោកឧកញ្ញ៉ារំពឹងទុកថា អគារពាណិជ្ជកម្មចម្រុះកម្ពស់៤០ជាន់ក្នុងតំបន់បឹងកេងកងទី១ Chief Towerនេះ នឹងក្លាយជាទីតាំងអាស័យដ្ឋានមួយសម្រាប់សហគ្រិន នាពេលអនាគត និងអ្នកជំនាញការងារ ជាពិសេសគឺ សហគ្រាសធុនតូច និង មធ្យម ហើយអគារនេះ នឹងក្លាយជាអគារមួយដែលមនុស្សភាគច្រើន ចង់ស្គាល់នាពេលអនាគត និងជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញផងដែរ។
លោកស្រី ស្រួ ណារីយ៉ា ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានយល់ឃើញថា ស្ថានភាពប្រទេសកម្ពុជា ហាក់មានភាពអំណោយផល ជាងបណ្ដាប្រទេសដទៃក្នុងតំបន់សម្រាប់វិនិយោគិនបរទេសស្វែងរកឱកាសវិនិយោគក្នុងវិស័យSMEsនៅកម្ពុជា។
លោកស្រីបន្តថា បើទោះជា បច្ចុប្បន្ន វិស័យសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា មិនទាន់មានភាពទូលាយដូចប្រទេសក្នុងតំបន់ ប៉ុន្តែសហគ្រិន គួរច្នៃបង្កើតអាជីវកម្ម ដែលផ្ដល់ប្រយោជន៍ចំពោះសង្គម ជាពិសេសអាជីវកម្មដែលមានចីរភាព។

ឧកញ៉ា ប៉ិច បូឡែនប្រធានសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជាបានបញ្ជាក់ថា ទោះបីជា វិស័យសហគ្រាសធុនតូច និងមធ្យម បានបង្ហាញនូវសញ្ញាណវិជ្ជមានគួរឲ្យកត់សម្គាល់ តែឧកញ៉ា ប៉ិច បូឡែន បានឲ្យដឹងទៀតថាវិស័យនេះ ក៏បាននិងកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនផងដែរ ជាពិសេសទាក់ទងនឹងការយល់ដឹង ចំណេះ និងជំនាញ ក្នុងការគ្រប់គ្រងអាជីវកម្ម និងដំណើរការអាជីវកម្ម របស់សហគ្រិន ក៏នៅមានកម្រិតនៅឡើយ។
គួររំលឹងកដែរថា កន្លងមកដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ និងគាំទ្រឲ្យសហគ្រាសបន្តលំនឹងអាជីវកម្មរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានទម្លាក់ហិរញ្ញប្បទាន ជាបន្តបន្ទាប់ដល់ម្ចាស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម។ ជាក់ស្ដែង គិតត្រឹមខែតុលា ឆ្នាំ២០២២ ធនាគារ SME ដែលជាធនាគារបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ ៤២៣លានដុល្លារ ទៅដល់សហគ្រាសធុនតូច និងមធ្យម ជាង៣ពាន់ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។
គួរបញ្ជាក់ថា វិស័យSMEs បានរួមចំណែក ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និងបានចូលរួមប្រមាណ ៥៨% នៃផលិតផលក្នុងស្រុកសរុប និងបានផ្ដល់ឱកាសការងារ ៧៣% នៃកម្លាំងពលកម្មសរុបនៅកម្ពុជា៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង