ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបំផ្លាញ ផ្ទះប្រជាពលរដ្ឋ ទាំងយប់នៅសង្កាត់មនោរម្យ ខណ្ឌ7មករា

44

ឮភ្នំពេញ៖ខណៈពេលអគ្គីភ័យកំពុងតែឆាបឆេះឡើងសន្ធោរសន្ធៅនៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះលោកថេង សុថុល អភិបាលខណ្ឌ7មករា និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករាដោយបានសហការជាមួយខាងការិយាល័យអន្ដរាគមន៍ពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចម្រុះចុះទៅអន្ដរាគមន៍ភ្លាមៗដោយបាញ់ទឹកពន្លត់អគ្គីភ័យដែលកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅចំណុចផ្ទះលេខ៦០E2 ផ្លូវ១០៩ កែងផ្លូវ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា នៃរាជធានីភ្នំពេញ។
លោកថេង សុថុល អភិបាលខណ្ឌ7មករាបានអោយដឹងថាជាលទ្ធផល អគ្គីភ័យបានថមថយរលត់អស់ទាំងស្រុងទៅវិញនៅវេលាម៉ោង ០៨:១០នាទីយប់ ថ្ងៃ ខែ ឆ្នាំដដែលហើយក្នុងនោះ៖ សំភារៈខូចខាតទាំងស្រុង ។តែពុំមានរងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។ករណីនេះដោយបានប្រើប្រាស់ឡានទឹកចំនួន ១១គ្រឿង(ក្នុងនោះឡានទឹករបស់ស្នងការនគរបាលជាតិ ០៨គ្រឿង, ឡានទឹករបស់អូរឡាំព្យ៉ា ០២គ្រឿង និងឡានទឹករបស់រដ្ឋបាលខណ្ឌ៧មករា ០១គ្រឿងផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកថេង សុថុល អភិបាលខណ្ឌ7មករា នៃរាជធានីភ្នំពេញដោយសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ7មករាអោយមានការប្រុងប្រយ័ត្នបញ្ហាភ្លើងផ្សែងព្រោះពេលនេះឈានចូលដល់រដូវក្ដៅនិងមានធ្លាក់ខ្យល់មកពីទិសខាងជើងផងដែរពោលគឺការពារប្រសើរជាជាងព្យាបាលគឺដើម្បីសុខសុវត្ថិភាពជាចម្បង៕

អត្ថបទដែលជាប់ទាក់ទង