ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ

27

 

ភ្នំពេញ៖ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ៤៧ អនក្រ.បក ស្ដីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។

រាជរដ្ឋាភិបាលសម្រេច៖

ជំពូកទី១ បទប្បញ្ញត្តិទូទៅ

មាត្រា១ ៖ អនុក្រឹត្យនេះកំណត់អំពីតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដើម្បីការពារនិងអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិ ធម្មជាតិមានជីវិតដ៏ពិសិដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅចូលរួមររភិវឌ្ឍវិស័យអេកូទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងថែរក្សាលំនឹងមជ្ឈដ្ឋានធម្មជាតិ សម្រាប់ការរីកលូតលាស់នៃជីវចម្រុះ និងទ្រទ្រង់ការរស់នៅរបស់សត្វផ្សោត។

មាត្រា២៖អនុក្រឹត្យនេះមានវិសាលភាពអនុវត្តលើតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ។

ជំពូកទី២ សមត្ថកិច្ចគ្រប់គ្រង

មាត្រា៣ .៖

តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខារមាញ់ និងនេសាទ ដោយ មានកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ។

ជំពូកទី៣

មាត្រា៤ ៖ ការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ
តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គមានប្រវែង១២០(មួយរយម្ភៃ)គីឡូម៉ែត្រ ក្នុងនោះខេត្តស្ទឹងត្រែងមានប្រវែង ៣៥(សាមសិបប្រាំ)គីឡូម៉ែត្រនិងខេត្តក្រចេះមានប្រវែង៨៥(ប៉ែតសិបប្រាំ)គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាង ក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ មានទំហំសរុប ៦២១(ប្រាំមួយរយម្ភៃមួយ)គីឡូម៉ែត្រក្រឡា ត្រូវកំណត់ជាកន្លែងអភិរក្ស (តំបន់ស្នូលអចិន្ត្រៃយ៍) ទំហំ២១៦,៤(ពីររយដប់ ប្រាំមួយក្បៀសបួន)គីឡូម៉ែត្រក្រឡា និងកន្លែងការពារ (តំបន់ស្នូលតាមរដូវកាល) ទំហំ៤០៤,៦(បួនរយបួនក្បៀស ប្រាំមួយ)គីឡូម៉ែត្រក្រឡា ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការរស់នៅ ការបន្លាស់ទី ការស្វែងរកចំណី និងការបន្តពូជរបស់សត្វផ្សោត។

មាត្រា៥ ៖

តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គចែកចេញជាពីរកន្លែង៖ ក. កន្លែងអភិរក្សសត្វផ្សោត

១- កន្លែងអភិរក្សកោះសន្ទក់ កោះកូនសត្វ និងត្បូងខ្លា

កន្លែងអភិរក្សកោះសន្ទក់ កោះកូនសត្វ និងត្បូងខ្លាមានទំហំសរុប១៣៨,៥(មួយរយសាមសិបប្រាំបី ក្បៀសប្រាំ)គីឡូម៉ែត្រក្រឡា លាតសន្ធឹងចាប់ពីចំណុចក្បាល់កោះស្រឡាយក្នុងស្រុកសៀមបូកនិងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងរហូតដល់ក្បាលកោះឥន្ទជ័យនិងក្បាលកោះរងាវ ក្នុងស្រុកសំបូរ ខេត្តក្រចេះ មានប្រវែង៣៧,៥(សាមសិប ប្រាំពីរក្បៀសប្រាំ)គីឡូម៉ែត្រ។

២- កន្លែងអភិរក្សខ្សាច់ម្កាក់និងកោះផ្តៅ

កន្លែងអភិរក្សខ្សាច់ម្កាក់និងកោះផ្តៅមានទំហំសរុប៥៥,៥គីឡូម៉ែត្រក្រឡា លាតសន្ធឹងចាប់ពីក្បាលអន្លង់ សំប៉ាននឹងក្បាលអន្លង់ខ្សាច់ម្កាក់រហូតដល់ក្បាលកោះព្រាល ក្នុងស្រុកសំបូរ ខេត្តក្រចេះ មានប្រវែង៣២(សាមសិបពីរ)គីឡូម៉ែត្រ។

៣- កន្លែងអភិរក្សកាំពី

កន្លែងអភិរក្សកាំពីមានទំហំសរុប២២,៤(ម្ភៃពីរក្បៀសបួន)គីឡូម៉ែត្រក្រឡា លាតសន្ធឹងចាប់ពីចំណុច ខាងក្រោមព្រែកច្រៀងក្នុងស្រុកព្រែកប្រសព្វនិងស្រុកសំបូរ រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ មានប្រវែង១២(ដប់ពីរ)គីឡូម៉ែត្រ។

ចំពោះកន្លែងអភិរក្សដែលស្ថិតនៅក្បែរច្រាំងទន្លេ ត្រូវរក្សាទុកចម្ងាយ១០០(មួយរយ)ម៉ែត្រពីមាត់ច្រាំងជាកន្លែងការពារ

ខ, កន្លែងការពារសត្វផ្សោត តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ក្រៅពីកន្លែងអភិរក្ស ត្រូវបានកំណត់ជាកន្លែងការពារ។ ផែនទីនិងនិយាមកាតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

មាត្រា៦ ៖ ទំហំនិងព្រំប្រទល់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដូចមានចែងក្នុងមាត្រា៤នៃអនុក្រឹត្យនេះអាចកែប្រែបាន តាមការចាំបាច់ដោយអនុក្រឹត្យ។

ជំពូកទី៤

ការការពារនិងការអភិរក្សសត្វផ្សោត

មាត្រា៧ .-

ហាមឃាត់សកម្មភាពក្នុងកន្លែងអភិរក្សសត្វផ្សោតដូចខាងក្រោម៖

១- ការធ្វើនេសាទគ្រប់ប្រភេទ។

២- ការធ្វើវារីវប្បកម្ម។

៣- ការធ្វើនាវាចរឆ្លងកាត់ដែលមានឧបករណ៍ត្រៀមធ្វើនេសាទ។

៤- ការធ្វើនាវាចរដែលមានល្បឿនលើសពី៣០(សាមសិប)គីឡូម៉ែត្រក្នុងមួយម៉ោង។ ៥- ការតាំងទីលំនៅ។

៦- សកម្មភាពផ្សេងទៀតដែលប៉ះពាល់ដល់ប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ជាពិសេសសត្វផ្សោត។

មាត្រា៨ ៖ ហាមឃាត់ការធ្វើនេសាទក្នុងកន្លែងការពារសត្វផ្សោតដូចខាងក្រោម៖

១- ការធ្វើនេសាទដោយប្រើមងឬសន្ទូចរនង។ ២- ការធ្វើនេសាទដោយឧបករណ៍នេសាទខ្នាតមធ្យមនិងខ្នាតធំ។

មាត្រា៥ ៖ សកម្មភាពអនុញ្ញាតក្នុងតំបន់គ្រប់គ្រងសត្វផ្សោតដូចខាងក្រោម៖

១- ការធ្វើនេសាទដោយឧបករណ៍ខ្នាតតូចក្នុងកន្លែងការពារ លើកលែងបងឬសន្ទូចរនង។

២- ការទស្សនាសត្វផ្សោត។

៣- ការអភិវឌ្ឍអេកូទេសចរណ៍។

៤- ការសិក្សាស្រាវជ្រាវសេដ្ឋកិច្ចវិទ្យាសាស្ត្រ។

ជំពូកទី៥ ទណ្ឌកម្ម

មាត្រា១០ ៖ បុគ្គលណាដែលបំពាននឹងបទប្បញ្ញត្តិនៃអនុក្រឹត្យនេះត្រូវទទួលទណ្ឌកម្មរដ្ឋបាលនិង/ឬទណ្ឌកម្មផ្សេងទៀតស្រប តាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជំពូកទី៦ អវសានប្បញ្ញត្តិ

មាត្រា១១ ៖ អនុក្រឹត្យលេខ១៥៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការបង្កើតតំបន់គ្រប់គ្រងនិងការពារ សត្វផ្សោតទន្លេមេគង្គ និងបទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា១២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តក្រចេះនិងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទដែលជាប់ទាក់ទង