ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទដល់ទិវាវប្បធម៌ជាតិ លើកទី២៥ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

40

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញវីដេអូ ជាមួយនឹងការចូលរួមអបអរសាទរដល់ ទិវាវប្បធម៌ជាតិ លើកទី២៥ (៣មីនា ឆ្នាំ២០២៣) នៅកម្ពុជា ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» តាមរយៈបណ្តាញសង្គម សម្តេចតេជោ បានលើកឡើងដូច្នេះថា៖ «ថ្ងៃ៣មីនា ជាទិវារំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកំលាំងកាយ កំលាំងចិត្ត ប្រាជ្ញា ស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សំបូរបែប និងមានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ»

សម្តេចបានលើកឡើងទៀតថា៖ «កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប !»

អត្ថបទដែលជាប់ទាក់ទង