ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សប្រុស ស្រីចំនួន១៥នាក់ រៀននៅវិទ្យាល័យបន្ទាយឆ្មារ មានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម

66

 

ស្រុកថ្មពួក ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង ០៩ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មានសិស្សានុសិស្ស ចំនួន១៥នាក់ រៀននៅវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម ។ នេះបើយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងនៅថ្ងៃទី១មិនានេះ ។

លោកអធិការបានបញ្ជាក់ថា សិស្សទាំង១៥នាក់ ដែលមានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើមនោះមានសិស្សប្រុសចំនួន០២នាក់ និងសិស្សស្រីចំនួន១៣នាក់ រៀនក្នុងវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ក្រោយពីមានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម នោះ លោកគ្រូ អ្នកគ្រូ ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ច និងអាណាព្យាបាលបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួ ។

បើយោងតាមកការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ញ៉ែម ភិរម្យ ប្រធានមន្ទីរពេទ្យបង្អែក ស្រុកកថ្មពួក បានឲ្យដឹងថាសិស្ស ទាំង១៥នាក់នោះ តាមការសន្និដ្ឋានមូលហេតុបណ្តាលមកពីការហូបអាហារមិនទៀងពេល បរិភោគទឹកមិនស្អាត សិស្សមួយចំនួនមានជម្ងឺប្រចាំកាយ ហើយអ្នកជម្ងឺជាមុខសញ្ញាដដែលៗ ដែលឆ្លាប់មានអាការៈបែបនេះកាលពី ថ្ងៃទី២៤ ខែកុម្ភៈ និងថ្ងៃនេះក៏មានកើតមានជម្ងឺនោះទៀត ហើយមានអ្នកកើតជម្ងឺនេះថ្មីចំនួន០៧នាក់ សរុប គឺ១៥នាក់ ។

មកទល់នេះមាន១៣នាក់ មានអាការៈធម្មតាឡើងវិញ ត្រឡប់ទៅលំនៅឋានហើយដែរ នៅសល់តែ០២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង