ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក កើត ឆែ៖ អគុណ នាយកដ្ឋានសវនកម្ម ផ្ទៃក្នុងក្រសួងមហាផ្ទៃ ដែលបានដំណេះដឹង លើការងារគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ សំដៅធ្វើយ៉ាងណា ឱ្យធានាបាននូវការគ្រប់គ្រង និងចាត់ចែងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ បានល្អ ត្រឹមត្រូវ នៅថ្នាក់មូលដ្ឋាន

72

ភ្នំពេញ៖ នៅថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលរួមបើកកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង សម្រាប់ ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព លោល ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែល ប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ នៃសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ​ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានអគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួង មហាផ្ទៃ ដែលកន្លងមក តែងតែផ្តល់អនុសាសន៏ដល់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ លើគ្រប់ទិដ្ឋភាពការងារពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ សំដៅធ្វើយ៉ាងណា ឱ្យធានាបាននូវការគ្រប់គ្រង និងចាត់ចែងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ បានត្រឹមត្រូវ និងចំទិសដៅ ជាប្រយោជន៍ដល់ការអភិវឌ្ឍមូលដ្ឋាន និងការបម្រើសេវាជូនប្រជាពលរដ្ឋ ស្របតាមក្របខណ្ឌគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ និងគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ លើសពីនេះ ខ្ញុំបានជម្រាបដល់អ្នកពាក់ព័ន្ធដែលបានចូលរួមមកពី រដ្ឋបាលខណ្ឌ និងសង្កាត់ទាំងអស់ ត្រូវយកអនុសាសន៍ ដែលក្រុមការងារ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃបានផ្តល់ជូនក្នុងរបាយការណ៍ និងស្នើឱ្យផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវចាត់ទុកថាជាមេរៀនពិសោធន៍ និងព្យាយាមកែលម្អ សម្រាប់អនុវត្តនៅឆ្នាំបន្ទាប់ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង