ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌព្រែកព្នៅ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ នៅសង្កាត់ពន្សាំង

89

ភ្នំពេញ៖នៅរសៀលល្ងាចថ្ងៃទី1ខែមិនាឆ្នាំ2023នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញអមដំណើរដោយអស់លោក .លោកស្រីជាអភិបាលរងខណ្ឌ .ចៅសង្កាត់ ព្រមទាំងមន្រីនៃរដ្ឋបាលខណ្ឌជាច្រើនរូបទៀតដោយចុះជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទៅនិងលោកយាយ.លោកតា.ក្នុងមូលដ្ឋានភូមិកន្លែងគល់.សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីផ្ដល់នូវកក់ក្ដៅដល់ពួកគាត់។

ជាមួយគ្នានោះលោកអភិបាលខណ្ឌព្រែកព្នៅ ធឹម សំអាន បានជួយឧបត្ថម្ភនូវថវិកានិងគ្រឿងបរិភោគដល់លោកយាយ លោកតា និង ក្មួយៗជាច្រើននាក់ផងដែរ។
ឆ្លៀតឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានមានមតិសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសលោកយាយ លោកតាដោយមិនទុកអោយបងប្អូនលោកយាយ លោកតារស់នៅដោយឯកកោឡើយដោយបន្តឆ្លៀតពេលវេលាដ៏មមាញឹកក្នុងការងាររដ្ឋបាលខណ្ឌចុះមកសាកសួរសុខទុក្ខលោកយាយ លោកតា និងក្មួយៗដូចនៅល្ងាចថ្ងៃនេះអ៊ីចឹងពោលគឺទៅយឺតប្រសើរជាជាងមិនបានទៅ។
ជាមួយគ្នានោះលោកធឹម សំអានអភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញបានមានមតិទៅកាន់ប្រជាពលរដ្ឋលោកយាយ លោកតានិងក្មួយៗអោយថែទាំសុខភាពអោយបានល្អប្រសើខណៈពេលនេះអាកាសធាតុត្រជាក់នៅឡើយដោយធ្លាក់ខ្យល់មកពីទិសខាងជើង៕

អត្ថបទដែលជាប់ទាក់ទង