ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចុះអប់រំដល់សិស្សានុសិស្ស គេចសាលា ទៅប្រមូលផ្ដុំគ្នាអង្គុយលេងទូរស័ព្ទ នៅតាមផ្ទះ ដែលមានទីតាំងមានតារាងបាល់ទាត់

43

ស្រុកស្វាយជ្រំ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០និង៤៥នាទី លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាសួស ចុះអប់រំដល់សិស្សានុសិស្ស ដែលមិនចូលរៀនគេចសាលា ទៅប្រមូលផ្ដុំគ្នាអង្គុយលេងទូរស័ព្ទ នៅតាមផ្ទះ ដែលមានទីតាំងមានតារាងបាល់ទាត់ ដែលមានសិស្សានុសិស្ស ចំនួនសរុប ២០នាក់ និងបានធ្វើការអប់រំណែនាំម្ចាស់ផ្ទះ។

ក្រោយពីសមត្ថកិច្ចអប់រំនៅកន្លែងទីតាំងបាល់ទាត់រួចបានអោយវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។
លេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៖ 097 778 0087 ៕

អត្ថបទដែលជាប់ទាក់ទង