ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាន់កាប់អាវុធគ្មានការអនុញ្ញាត (កាំភ្លើងកែច្នៃ)

125

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនពីបទ កាន់កាប់អាវុធគ្មានការអនុញ្ញាត(កាំភ្លើងកែច្នៃ)នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ១៥និង ៣៣នាទី នៅចំណុចបន្ទប់ជួល ផ្លូវលំ ក្រុមទី១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ ទីន ម៉ារ៉ាដូណា  ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរមានទីលំនៅផ្ទះជួល ក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ (មានសារធាតុញៀន )។
*សម្ភារៈដកហូត៖
– អាវុធកែច្នៃ១ដើមពណ៌ខៀវ គ្មានលេខ
-គ្រាប់កាំភ្លើងចំនួន១គ្រាប់លេខ៣៨០។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើ កម្លាំងជំនាញខណ្ឌបានបើកការស្រាវជ្រាវបង្រ្កាបជាក់ស្តែងករណីកាន់កាប់អាវុធគ្មានការអនុញ្ញាត។ ក្នុងរង្វង់ប្រតិបត្តិការនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងវត្ថុតាងយកមកកាន់អធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង