ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនក្មេងទំនើងម្នាក់ បង្ហោះវីដេអូមានអត្ថន័យប៉ះពាល់ដល់ សន្តិសុខសណ្តាប់ធ្នាប់សង្គម កែច្នៃស៊ីម៉ាំងម៉ូតូដាក់ពូថៅ

76

តាកែវ ៖ ក្រោយពីបានឃើញការបង្ហោះវីដេអូនៅក្នុងបណ្តាញសង្គមហ្វេសបុកដែលមានអាខោនឈ្មោះ (Eam Rathana) និងអាខោនតិកតុកឈ្មោះ (Bro beat) លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងជំនាញរបស់អធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្តាញ់ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ នួន ចាន់មិថុនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ម៉ូតូ រស់នៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបានបង្ហោះវីដេអូមានអត្ថន័យប៉ះពាល់ដល់ សន្តិសុខសណ្តាប់ធ្នាប់សង្គម។

បន្ទាប់ពីធ្វើការសាកសួររួចមកឈ្មោះ នួន ចាន់មិថុនា បានទទួលស្គាល់កំហុស និងបានសន្យាថាឈប់ធ្វើការបង្ហោះព័ត៌មានបំពុលសង្គមទៀតហើយ បើសិនជាមានកំហុសលើកក្រោយទៀតខ្លួននិងព្រមឱ្យសមត្ថកិច្ចធ្វើការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង