ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់កំពុងដេកក្រោមផ្ទះ ត្រូវឃាតករចាប់អារកស្លាប់

60

ខេត្តកំពង់ធំ ៖ បុរសម្នាក់កំពុងតែដេកក្រោមផ្ទះ ត្រូវឃាតករចាប់អារកស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៨ ខែមីនាឆ្នាំ២០២៣ ស្ថិតនៅភូមិដងផ្ដៀក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ យុន សារៀង ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិកើតហេតុ ខណៈគាត់កំពុងតែដេកលង់លក់នៅលើគ្រែក្រោមផ្ទះរបស់ខ្លួន ក្រោយពីបង្កហេតុរួចជនសង្ស័យ ដែលជាឃាតករបានរត់គេចខ្លួនបាត់។

ចំណែកខាងសមត្ថកិច្ច កំពុងតែដុតដៃដុតជើងស្រាវជ្រាវ តាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង