ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងថ្នាក់នាំខេត្តកំពង់ធំ ប្រារព្ធពិធីក្រុងពាលី សុំសេចក្ដីសុខក្នុងការរៀបចំ ពិធីបុណ្យទន្លេលើកទី៧

47

កំពង់ធំ ៖ ពិធីក្រុងពាលីសុំសេចក្ដីសុខក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៧ ត្រូវបានប្រារព្ធឡើងនារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅតាមដងបណ្ដោយស្ទឹងសែន ខេត្តកំពង់ធំ ក្រោមវត្តមានរបស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ លិក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

គួរជម្រាបថា ពិធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)។

ខាងក្រោមនេះជាកម្មវិធីសំខាន់ៗនៃពិធីបុណ្យទន្លេលើកទី៧ ទាំងរយៈពេល៣ថ្ងៃ៖

ថ្ងៃទី១ ត្រូវនឹងថ្ងៃទី៨ ខែមីនា៖

* ពិធីដាំដើមឈើអនុស្សាវរីយ៍ចំនួនជាង១០០ដើម នៅសួនអាពាហ៍ពិពាហ៍ ស្រុកកំពង់ស្វាយ។

* កម្មវិធីប្រកួតកីឡាប៉េតង់ នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

* ការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរនិងបរទេស នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន។

* សិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅអបអរពិធីបុណ្យទន្លេលើកទី៧ អមជាមួយនិងពិធីចែកបណ្ណសរសើរ និងលិខិតសរសើរដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលមានស្នាដៃល្អ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

* ពិធីក្រុងពាលីសុំសេចក្ដីសុខក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅសួនច្បារមាត់ស្ទឹងសែន។

* កម្មវិធីប្រកួតកីឡាបាល់ទាត់លើតុ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាបាល់ទាត់ឆ្នេរខ្សាច់ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែន។

ថ្ងៃទី២ ត្រូវនឹងថ្ងៃទី៩ ខែមីនា៖

* កម្មវិធីប្រកួតកីឡាប៉េតង់ នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

* ការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរនិងបរទេស នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន។

* មហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន។

* កម្មវិធីប្រកួតកីឡាបាល់ទាត់លើតុ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាបាល់ទាត់ឆ្នេរខ្សាច់ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែន។

* នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅវេទិកាប្រារព្ធពិធី ឬឆាកធំ។

ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា៖

* កម្មវិធីប្រកួតកីឡាប៉េតង់ នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

* ការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរនិងបរទេស នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន។

* មហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន។

* កម្មវិធីប្រកួតកីឡាបាល់ទាត់លើតុ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាបាល់ទាត់ឆ្នេរខ្សាច់ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែន។

* កម្មវិធីប្រកួតប្រដាល់គុនខ្មែរ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែន។

* ការសម្ដែងសិល្បវប្បធម៌ និងប្រគំតន្ត្រី នៅឆាកធំ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់ថា ពិធីបុណ្យទន្លេលើកទី៧នេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍៕

អត្ថបទដែលជាប់ទាក់ទង