ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន ជនសង្ស័យប្រព្រឹត្តបទល្មើស គប់កញ្ចក់រថយន្តតាមបណ្តោយផ្លូវជាតិលេខ១ ចំនួន០៥នាក់ បន្ថែមទៀត

65

ភ្នំពេញ៖ ឆ្លើយ​តប​នឹងបណ្តាញសង្គមហ្វេសប៊ុកដែលបានបង្ហោះជាបន្តបន្ទាប់ពាក់ព័ន្ធករណី គប់រថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ​ នគរបាល​បានស្រាវជ្រាវរហូតឃាត់ខ្លួនជនបង្កបានជាបន្តបន្ទាប់។

-កើតហេតុ៖ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០០:១៥នាទី
-ចំណុចកើតហេតុ៖ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។

នៅថ្ងៃ០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០០:១៥នាទី ជនសង្ស័យទាំង០៣នាក់ខាងលើ បានជិះម៉ូតូ០១គ្រឿងម៉ាក HONDA ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ មិនចាំផ្លាកលេខ ដោយឈ្មោះ ទ្បឹក សុភាន (ហៅបារាំង) ភេទប្រុស ជាអ្នកបើក ម៉ូតូហើយឈ្មោះ សុខ សុភារ៉ាត់ (ហៅភី) ភេទប្រុស ជាអ្នកជិះកណ្តាលនិងឈ្មោះ មឿន សំណាង ភេទប្រុស ជិះខាងក្រោយ ទៅទិញបារីនៅមុខវត្តខ្សុំ ពេលទិញបានបារីហើយក៏នាំគ្នាជិះម៉ូតូត្រទ្បប់មកផ្ទះវិញ ពេលនោះឈ្មោះ សុខ សុភារ៉ាត់ ភេទប្រុស ឈ្មោះ មឿន សំណាង ក៏បានរើសដុំថ្មមកកាន់នឹងដៃ ហើយជនសង្ស័យទាំង ០៣នាក់ ជិះម៉ូតូមកហួសមុខកំពង់ផែភ្នំពេញស្វយ័តបានប្រហែល៤៥ម៉ែត្រ បានឃើញរថយន្ដម៉ាកកូរ៉េ ០១គ្រឿង ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញ មានភ្លើងអុីវៗឃើញដូច្នេះជនសង្ស័យឈ្មោះ មឿន សំណាង ភេទប្រុសបានគប់កញ្ចក់រថយន្ដនោះ បណ្ដាលឱ្យបែកកញ្ចក់ផ្នែកខាងមុខ ពេលគប់រួចជនសង្ស័យទាំង ០៣នាក់ បានជិះម៉ូតូឌុបគ្នាគេចខ្លួន មកដេកនៅផ្ទះឈ្មោះ សុខ សុភារ៉ាត់ ភេទប្រុសទាំងអស់គ្នា។

ចំណែកម្ចាស់រថយន្ដមិនបានប្ដឹងសមត្ថកិច្ចនោះទេក៏បើករថយន្ដទៅបាត់ទៅ លុះដល់ម៉ោង០០និង៤៥នាទី ក៏មានប្រជាពលរដ្ឋល្អបានរាយការណ៍មកប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលបន្ទាយដែក ថាមានករណីគប់កញ្ចក់រថយន្ដ ក្រោយពីទទួលបានព័ត៌មានតាមរយៈទូរស័ព្ទភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានចុះដល់កន្លែងកើតហេតុហើយ ពិនិត្យមើលកន្លែងកើតហេតុជាក់ស្ដែងឃើញមានស្នាមកញ្ចក់បែកនៅលើទ្រូងផ្លូវជាតិលេខ១។
-កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតដល់ថ្ងៃទី០៦.០៣.២០២៣ វេលាម៉ោង១៦:២៥នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បន្ទាយដែក ធ្វើការល្បាតបានឃើញជនសង្ស័យទាំង០៣នាក់ កំពុងដេកនៅផ្ទះឈ្មោះ សុខ សុភារ៉ាត់ ភេទប្រុស ក៏បានសួរនាំរួចយកមកប៉ុស្តិ៍ដើម្បីសួរនាំបន្ត។

អត្ថបទដែលជាប់ទាក់ទង