ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួន ស្ត្រីជាអ្នករៀបចំកម្មវិធីថតស្ពតម្នាក់ ពាក់ព័ន្ធនឹងការចេញសែកស្អុយ

40

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​អ្នក​រៀបចំ​កម្មវិធី​ថត​ស្ព​ត កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៣ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាលកា​រិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នាំ​ខ្លួ​ទៅ​តុលាការ​ពាក់​ពន្ធ​ករណី​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​. ។

ស្ត្រី​រូប​នោះ​ឈ្មោះ ហ៊​ន សាលី អាយុ​២៩ឆ្នាំ មាន​ទី​លំនៅ​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំ​ពេញ ។ ការ​នាំ​ខ្លួន​ស្ត្រី​អ្នក​ថត​ស្ព​តទៅ​តុលាការ ត្រូវ​បាន​សមត្ត​កិច្ច​ធ្វើ​ឡើង​តាម​ដី​កាបញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​លោក គឹ​ម ហុង​សាន ព្រះរាជ​អាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ឈ្មោះ ហ៊​ន សាលី ចូល​ទៅ​បំភ្លឺ​ទៅ​លើ​បណ្តឹង​របស់​ឈ្មោះ អឿ​ន ម៉ូ​នី​កា ប្តឹង​ចោទប្រកាន់​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧ​បករ​អាច​ជួញដូរ​បាន​.​ពោល​គឺ​ពាក់​ពន្ធ ចេញ​មូល​ប្ប​ទាន​បត្រ​គ្មាន​សាច់ ប្រាក់​«​សែក​ស្អុយ​»​ប្រមាណ​១០ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

អត្ថបទដែលជាប់ទាក់ទង