ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង ឲ្យបងប្អូននិងក្មួយៗទាំងអស់ ជួយផ្សព្វផ្សាយពីអំពើល្ អរបស់គណបក្សប្រជាជាជនកម្ពុជា ជូនទៅបងប្អូនសាច់ញាតិនិងអូសទាញពលរដ្ឋ ដែលដើរលើផ្លូវខុស

48

 

ភ្នំពេញ៖ សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខ ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ ជាក់ស្តែង ខណៈប្រទេសកម្ពុជាកំពុងប្រឈមជាមួយជម្ងឺcovid -19 សម្តេចបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ រហូតទប់ស្កាត់នូវការរាតត្បាតជម្ងឺដ៏សាហាវនេះបានជោគជ័យ និងធ្វើអោយប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ាន និងលេខ២ ក្នុងពិភពលោក ។ បន្ថែមពីនេះ សម្តេចតេជោ នៅបានសាងសង់មន្ទីរពេទ្យជាតិតេជោសន្ដិភាពដ៏ធំមួយ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញដែលមានសមត្ថភាពទទួលអ្នកជំងឺបានជាង១ម៉ឺនគ្រែថែមទៀត។ នេះជាការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌដូនពេញចំនួនជិត៣០០០នាក់ នៅវិមាន៧មករានាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឃួង ស្រេង ក៏បានមានប្រសាសន៍លើកឡើង ពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាពនិងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ និងបានអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ។ បន្ថែមពីនេះ លោកក៏បានលើកឡើងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប៉ុល ពតនោះផងដែរ ដោយក្នុងសម័យនោះប្រជាពលរដ្ឋ គ្មានអីហូបចុកគ្រាប់គ្រាន់ និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុតនៃរបបនោះ។

ឯកឧត្តមពិតជាអរគុណចំពោះការសម្រេចចិត្តរបស់ក្មួយៗ ។ការសម្រេចចិត្តនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែក្មួយៗ បានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។ ដូច្នេះក្មួយៗ ត្រូវរួមគ្នាការពារសន្តិភាពឲ្យបានគង់វង់ ។ មានសន្តិភាព ទើបមានឱកាសអភិវឌ្ឍប្រទេសឲ្យរីកចម្រើនជឿនលឿនបាន ហើយដើម្បីការពារសន្តិភាពបានមានតែបោះឆ្នោតជូនគណបក្ស
ប្រជាជនកម្ពុជា ។ ឯកឧត្តមសូមឲ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនរុងរឿងបន្ថែមទៀត។

ឯកឧត្តមសូមឲ្យបងប្អូននិងក្មួយៗទាំងអស់ជួយផ្សព្វផ្សាយពីអំពើល្អរបស់គណបក្សប្រជាជាជនកម្ពុជា ជូនទៅបងប្អូនសាច់ញាតិនិងអូសទាញពលរដ្ឋ ដែលដើរលើផ្លូវខុសមកចូលរួមជីភាពជាមួយបក្សប្រជាជនកម្ពុជាវិញ។

លោក ជា ខេមា ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ បានបញ្ជាក់ឲ្យដឹងថា សមាជិក សមាជិកា បក្សដែលចូលមកជាសមាជិកគណបក្សប្រជាជាជនកម្ពុជាខណ្ឌដូនពេញ ថ្មីនេះមានចំនួន២៧៦៩រូប ស្រីចំនួន១៣៩៣រូប មកពី១១សង្កាត់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយត្រូវបានប្រកាសបញ្ជូលជាសមាជិកគណបក្សជាផ្លូវកានៅថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង