ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទ របស់ជនរងគ្រោះដែលបង្ហោះលើអាខោនហ្វេសបុក Jef Yeslie បានហើយ

66

 

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌស្រាវជ្រាវ តាមផ្នែកជំនាញក្រោយពីជនសង្ស័យទាំង២នាក់ ជិះម៉ូតូបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះ មិនបានសំរេចបណ្ដាលជនរងគ្រោះដួលរងរបួសស្រាល កាលវេលាម៉ោង៤និង០០នាទីរ សៀលថ្ងៃទី១២ ខែ មីនាឆ្នាំ ២០២៣នៅចំណុចបន្ទប់ជួលភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានប្រាប់ថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ចាកចេញពីកន្លែងកើតហេតុ ពុំបានដាក់ពាក្យបណ្តឹង ដោយបានឆក់ទូរស័ព្ទមិនបានសំរេច បង្ករឡើងដោយជនសង្ស័យ ចំនួន០២នាក់ ។ ជនសង្ស័យទី១-ឈ្មោះ ហូ រ៉ូហ្សាត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះលេខជួល ផ្លូវលេខ០៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ (គ្មានសារធាតុញៀន) ជនសង្ស័យទី២-ឈ្មោះ អែល រក្សា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ បន្ទប់ជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។

សម្ភារៈដកហូតរួមមាន:ម៉ូតូ១គ្រឿងម៉ាកហុងដាC125ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1JJ-6440 (ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព) ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បញ្ជាក់ថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៦:៣០នាទីល្ងាច នៅចំណុចផ្លូវ៩០៧ ក្រុមទី៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញខាងលើជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម្នាក់ឯងពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ បានឃើញទូរស័ព្ទជនរងគ្រោះដាក់ ក្នុងឃ្លុបម៉ូតូក៏ធ្វើសកម្មភាពលូកដៃឆក់មិន បានសំរេចក៏ទាក់ដៃចង្កូតជនរងគ្រោះបានដួលម៉ូតូរួចជនសង្ស័យក៏ជិះរត់គេចខ្លួនបាត់។ក្រោយកើតហេតុជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនិងចេញពីកន្លែងកើតហេតុបាត់ក្រោយមកសមត្ថកិច្ចបានទទួលពត៍មានពីប្រជាពលរដ្ឋល្អក្នុងមូលដ្ឋានបានចាត់អោយប៉ុស្តិ៍និងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌចុះពិនិត្យកន្លែងកើតនិងស្រាវជ្រាវតាមផ្នែកជំនាញឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យ និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអ្នកបើកម៉ូតូ រួចបន្តទៅឃាត់ជនសង្ស័យម្នាក់ ជាអ្នកធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះ សរុបជនសង្ស័យមានចំនួន២នាក់ នៅថ្ងៃទី១២ខែមីនាឆ្នាំ២០២៣ វេលាម៉ោង០៤និង០០នាទីរសៀលនៅចំណុចបន្ទប់ជួល ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ រួមទាំងមធ្យោបាយជិះធ្វើសកម្មភាព យកមកអធិការដ្ឋាននគបាលខណ្ឌឬស្សីកែវ ធ្វើការសាកសួរ និងចាត់ការតាមនិតិវិធី។ ក្នុងនោះដែរសមត្ថកិច្ចអំពាវនាវអាខាហ្វេសបុករបស់ជនរងគ្រោះ Jef Yeslie ដែលបានបង្ហោះ សូមអញ្ជើញមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋានខណ្ឌឬស្សីកែវផង ដោយសមត្ថកិច្ចបង្រ្កាបជនសង្ស័យទាំង២នាក់បានហើយ សមត្ថកច្ចព្យាយាមទាក់ទងតាមអាខានហ្វេសបុកឈ្មោះ Jef Yeslie តែមិនអាចទំនាក់ទំនងបាន ៕

 

អត្ថបទដែលជាប់ទាក់ទង